កន្លែងល្បីៗ នៅ Dubai ដែលលោកអ្នកពិតជាចង់ឃើញ

  • 2018-01-08 10:50:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dubai គឺជាទីក្រុងមួយ របស់ ប្រទេសអារ៉ាប់ ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់ទៅ ដោយសារតែសំណង់អាគារដ៏ អស្ចារ្យ ខ្ពស់ កប់ពពក ជាមួយនិង បច្ចេកវិទ្យាដ៏ទំនើបដែលបង្កើតឡើងសម្រាប់បំពេញ តម្រូវការរបស់ មនុស្សនៅទីនោះមិន ឱ្យទើសចិត្ត ដូចនេះតោះ ក្រលេកមើល កន្លែងដែលមាន ភ្ញៀវទេសចរណ៍ទៅទស្សនា ច្រើនបំផុតនៅ Dubai ។

អាគារ Burj Khalifa

មានកម្ពស់រហូតទៅដល់ 828 ម៉ែត្រ ដែលមាន ១៦៣ជាន់ អាចធ្វើឱ្យលោកអ្នក ទស្សនាទេសភាពទីក្រុងDubai ទាំងមូលបានយ៉ាងងាយស្រួល។

ផ្សារទំនើប Dubai

នៅជិតអាគារBurj Khalifa គឺផ្សារទំនើប Dubai ដែលលោកអ្នកចំនាយពេលមួយថ្ងៃក៏ មិនទាន់ដើរសព្វកន្លែងដែល ព្រោះតែ ហាងទំនិញមានរហូតដល់ ១,២០០ កន្លែង ជាមួយនិង ១៥០ ភោជនីយដ្ឋាន ថែមទាំងមានអាង ចិញ្ចឹមត្រីដ៏ធំមួយ ទៀតផង។

កោះ Palm Jumeirah

គឺជាកោះដែល ចាក់ដីបង្កើតឡើងមាន រាងដូចជាដើមត្នោត ដែលទាក់ទាញភ្ញៀវទេសចរណ៍ ដោយសម្បូរទៅដោយ សណ្ឋាគារប្រណិតជាច្រើន។

Dubai Creek

គឺជាបេះដូងនៃ ទីក្រុង Dubai ដែលភ្ញៀវទេសចរណ៍អាច ជិះទូកទស្សនា


ប្រភព៖ TripAdvisor ប្រែ​សម្រួល៖ sophea kheang