5 កន្លែង​ដែល​ធ្វើដំណើរ​កម្សាន្ត​ម្នាក់​ឯង​ដ៏​ល្អ​សម្រាប់​នារី​

  • 2017-05-23 02:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណើរ​កម្សាន្ត​ឆ្លង​ប្រទេស ចំបាប់​ណាស់​គឺ​ត្រូវ​មាន​គ្នា​ជា​លក្ខណ​ក្រុម​ឬ​ក៏​គ្រួសារ​ទើប​មាន​ភាព​សប្បាយ​រីក​រាយ​នឹង​មាន​សុវត្ថិភាព​។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មាន​ភាព​ឯករាជ្យ​ ប្រាកដ​ជា​មាន​ក្ដី​ស្រមៃ​មួយ​​ថា​នឹង​បាន​ធ្វើ​ដំណើរ​ស្វែង​រក​អ្វី​ដែល​ប្លែក​ ឬ​ដំណើរ​កម្សាន្ត​ម្នាក់​(solo traveler )។ ដំណើរ​កម្សាន្ត​ម្នាក់ឯង​ គឺ​ការ​បង្កើត​សេរី​​ភាព​មួយ​សម្រាប់​ខ្លួន​ឯង​ រៀប​ចំ​កាល​វិភាគ​ដំណើរ​កម្សាន្ត អាច​សម្រាក​នៅ​ពេល​ដែល​អ្នក​ចង់ ហើយ​ការ​ធ្វើ​ដំណើរ​នេះ អ្នក​ក៏​អាច​ជួប​នឹង​មនុស្ស​ប្លែកៗ ពី​អ្នក​ជា​មិន​ខាន។ ចង់​​បាន​ដំណើរ​កម្សាន្ត​ម្នាក់​ឯង​តែ​មិន​ដឹង​ថា​ទីកន្លែង​ណា​ដែល​ត្រូវ​ទៅ​មែន​ទេ? ខាងក្រោម​នេះ គឺ​ជា​ទីកន្លែង​ដែល​ល្អ​សម្រាប់​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ម្នាក់ឯង របស់​នារី​។

១.ទីក្រុង ​Rome, ប្រទេស​ Italy

ទីក្រុង​ Rome ជា​កន្លែង​ដែល​មាន​មនុស្ស​ជា​ច្រើន​ប្រាថ្នា​ចង់​ទៅ​ទី​នោះ ទាំង​ភាព​ស៊ីវិល័យ ទាំង​អាហារ​ឆ្ងាញ់​ៗ រួម​ទាំង​មាន​មនុស្ស​ល្អ​ៗ ដើរ​ជុំ​វិញ​ទី​ក្រុង​ដោយ​មាន​ភាព​សប្បាយ​រីករាយ ​​។​ ហើយ​នៅ​ទី​នោះ​នឹង​មាន​អ្វី​ជា​ច្រើន​ដែល​អស្ចារ្យ​​ សម្រាប់​នារី​ធ្វើដំណើរ​កម្សាន្ត​ម្នាក់​ឯង។

២.ទីក្រុង ​Melbourne, ប្រទេស​ Australia

ទីក្រុង ​Melbourne​ ជា​កន្លែង​មួយ​ដែល​មាន​សុវត្ថិភាព​ល្អ​សម្រាប់​នារី​ធ្វើដំណើរ​កម្សាន្ត​ម្នាក់​​ឯង។ នៅ​ទី​នោះ​អ្នក​អាច ធ្វើដំណើរ​នៅ​ពេល​យប់​ មើល​ភ្លើង​ពណ៌​នៅ​ជុំវិញ​ទី​នោះ​ដោយ​ខ្លួន​ឯង ប្រសិន​បើ​អ្នក​ត្រូវ​ការ​ជំនួយ​អ្នក​គ្រាន់​តែ​សួរ​អ្នក​ដែល​ដើរ​ក្បែរ​នោះ ពួកគេ​នឹង​រីករាយ​ជួយ​។

៣. ទីក្រុង Kyoto, ប្រទេស Japan

​ ទីក្រុង Kyoto ជា​ជម្រើ​ដ៏​ល្អ​បំផុត​ដែល​​អ្នក​ជ្រើស​រើស​យក​ទីក្រុង Kyoto​ ក្នុង​ការ​ដើរ​កម្សាន្ត ព្រោះ​ទាំង​សុវត្ថិភាព នឹង​កន្លែង​កម្សាន្ត​សុទ្ធ​តែ​ត្រូវ​ចិត្ត​អ្នក​ជា​មិន​ខាន។

៤. ប្រទេស​សាំងហ្គាពួរ

​ប្រទេស​សាំងហ្គាពួរ ជា​ប្រទេស​ដែល​មាន​ប្រជាជន​រោះរាយ អនាម័យ​ស្អាត​ ​មាន​សុវត្ថិភាព​ និង​មាន​កន្លែង​កម្សាន្ត ការ​ដើរ​ទិញ​ឥវ៉ាន់​ច្រើន​ទៀត​ផង។​​ ​ ​

​​​​​​​​​៥.Chiang Mai, ប្រទេស​ថៃ

ខេត្ត​ឈៀងម៉ៃ មាន​សុវត្ថិភាព ល្អ​ជាង​ទីក្រុង​បាងកក​ រួម​ទាំង​ជា​ខេត្ត​ដែល​មាន​ភ្នំ​ មាន​វាល​បៃតង​ច្រើន​ហើយ​ស្ងប់ស្ងាត់​ និង​ជាទី​ប្រវត្តិសាស្ត្រ វប្បធម៌​ដែល​គួរ​ចាប់​អារម្មណ៍​ជាង​ទីក្រុង​។

សង្ឃឹម​ថា ប៉ុន្មាន​ ប្រទេស​ដែល​បាន​រៀប​រាប់​នេះ​ នឹង​មាន​នៅ​ក្នុង​បញ្ជី​របស់​អ្នក​ចូលចិត្ត​ការ​ធ្វើដំណើរ​តែម្នាក់​ឯង​ ហើយ​យើង​នៅ​មាន​កន្លែង​ជាច្រើន​ដែល​ល្អ​សម្រាប់​នារី​ធ្វើ​ដំណើរ តែឯង​បាន។


ប្រភព៖ trekeffect ប្រែ​សម្រួល៖ chanvutha yin