ស៊ូស៊ីច្នៃប្រឌិតមានភាពទាក់ទាញ​ល្បឺរន្ទឺ

  • 2017-05-24 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសមួយរូបនេះបានចំណាយពេលវេលារបស់ខ្លួនច្នៃប្រឌិតអាហារជប៉ុន ស៊ូសីុ ពីបាយត្រីនិងគ្រឿងផ្សំដទៃទៀតឲ្យទៅជាសិល្បៈដែលមានសោភ័ណភាពស្រស់ស្អាតព្រមទាំងទទួលទានបានទៀតផង។ លោក Yujia Hu បាន​ប្រើគណនី Instagram មាន​ឈ្មោះ​ថា​ Theonigiriart និងចែកចាយរូបស៊ូស៊ីទៅជាស្បែកជើងល្បីៗលំដាប់អន្តរជាតិមួយចំនួនដូចជា Nike, Converse, Adidas និងផ្សេងៗជាច្រើនទៀត។ ជាមួយគ្នានោះក៏ឃើញមានរូបល្បីៗផ្សេងៗមួយចំនួនទៀតដូចជា Star Wars, the Alien franchise សម្បីតែរូប Barack Obama។ លោកក៏បានបន្តថា «លោកបានចាប់ផ្តើមបង្កើតសិល្បៈទាំងនេះអស់រយៈពេលជាងមួយឆ្នាំទៅហើយ ស្នាដៃស៊ូសីុរូបស្បែកជើងដំបូងបង្អស់ដែលលោកបានធ្វើគឺ Nike Air Jordan។


ប្រភព៖ thrillist ប្រែ​សម្រួល៖ Nita