ជឿអត់ថារបស់នេះអាចសង្គ្រោះរុក្ខជាតិដែលងាប់ឲ្យមានជីវិតវិញបាន

  • 2017-05-24 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាក​សំណល់​អាហារ​ទាំង​៣ ប្រភេទ​នេះ​អាច​នាំ​យក​រុក្ខជាតិ​សំណព្វ​ចិត្ត​របស់​អ្នក​ត្រឡប់​មក​វិញ​ដោយ​មាន​ភាព​រឹងមាំ​ទៀត​ផង​។​នរណា​ក៏​ដោយ​ក៏​ធ្លាប់​មាន​បទ​ពិសោធន៍​​រុក្ខជាតិ​ស្រពោន​ងាប់​ដែរ ​ ជា​ពិសេស​ប្រសិន​បើ​គ្មាន​ការ​មើល​ថែ​ដិត​ដល់​ដូច​ជា​ការ​ភ្លេច​ស្រោច​ទឹក​ ឬ ការ​ដាក់​នៅ​ខុស​កន្លែង​ជា​ដើម​។ ប្រសិន​បើ​ជួប​នូវ​បញ្ហា​បែប​នេះ សូម​កុំ​ទាន់​បោះបង់​ចោល​នូវ​រុក្ខជាតិ​សំណព្វ​នោះ​ អ្នក​អាច​ជួយ​សង្គ្រោះ​ពួក​វា​ឡើង​វិញ​បាន​តាម​វិធី​ងាយ​ៗ​ខាង​ក្រោម​៖

១ សំបកផ្លែចេក

២ កាកសំណល់កាហ្វេ

៣ សំបកស៊ុត

ចាក់ទឹកបន្តិចទៅក្នុងម៉ាស៊ីនក្រឡុក  រួចក្រឡុកគ្រឿងផ្សំទាំង ៣ ប្រភេទ​នៅ​ក្នុង​ម៉ាស៊ីន​ទឹក​ក្រឡុក​បន្ទាប់មក​ចាក់​វា​ទៅ​ក្នុង​ផើង​រុក្ខជាតិ​របស់​អ្នក​ និង​រង់​ចាំ​មើល​លទ្ធផល​ជា​ការ​ស្រេច​។ កុំ​ភ្លេច​សាក​ល្បង​លើក​ក្រោយ​ណា​ជៀស​វាង​បោះ​ពួក​វា​ចោល​ ពិត​ជា​គួរ​ឲ្យ​ស្តាយ​ណាស់​។​

       


ប្រភព៖ Brightside ប្រែ​សម្រួល៖ Nita