«ពូ​ម៉ាប់​ ១០០​គីឡូ»​ ​អ្នក​ Diet ទើប​យល់​អារម្មណ៍​នេះ​

  • 2017-05-31 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​តែ​ឃើញ​ប៉ូលិស​ភាគ​ច្រើន​រាង​ខ្ពស់​សង្ហារ​គួរ​ឲ្យ​កោត​ខ្លាច​ តែ​ពូ​ម៉ាប់​ ៤​នាក់​នេះ​វិញ​សុទ្ធ​តែ​១០០​គីឡូ​ចឹង​រត់​ដេញ​ចាប់​ចោរ​អី​ទាន់​គេ​ដែរ​? ឥឡូវ​មេ​ពួក​គាត់​​បាន​ដាក់​បញ្ជា​មក​ពី​ខាង​លើ​ឲ្យ​សម្រក​ទម្ងន់​ដូច​គេ​ដូច​ឯង ​ដោយ​កំណត់​របប​អាហារ​របស់​ពួក​គាត់​តែ​បើ​នៅ​តែ​ញ៉ាំ​មិន​ចេះ​គិត​ទៀត​ការងារ​ក៏​អស់​ដូច​គ្នា​។ អា​រឿង​អស់​គេ​ដេញ​ចេញ​លែង​ឲ្យ​ធ្វើ​ប៉ូលិស​នឹង​ទុក​ដោយ​ឡែក សំខាន់​ពួក​គាត់​​មាន​គ្រូ​បង្វឹក​ហាត់​ប្រាណ​ជា​ស្រី​ស្អាត​ទៀត​មិន​ដឹង​ជា​ជ្រើម​ជ្រួល​ប៉ុណ្ណា​ទេ​។ចង់​ដឹង​​បេសកកម្ម​សម្រក​គីឡូ​របស់​ពូ​ម៉ាប់​៤​នាក់​ទទួល​បាន​ជោគ​ជ័យ​ដែរ​ឬ​អត់​ ​កុំ​ភ្លេច​អញ្ជើញ​ទៅ​ទស្សនា​រឿង​ «ពូ​ម៉ាប់​ ១០០​គីឡូ»​ ដែល​មាន​ចាក់​បញ្ចាំង​នៅ​គ្រប់​រោង​ភាព​យន្ត​ចាប់​ពី​ថ្ងៃ​ទី​១​មិថុនា​ឆ្នាំ​២០១៧​នេះ​តទៅ​។ អ្នក​តាំង​ចិត្ត​ចង់ Diet ត្រូវ​តែ​ទៅ​មើល​ទៅ​មើល​ទាំង​អស់​គ្នា​ហ្អា៎​ក្រែង​មាន​ការ​តាំង​ចិត្ត​សម្រក​គីឡូ​ខ្លាំង​ជាង​មុន​។​​​​​


អត្ថបទ៖ Nita