«The Mummy»​ រន្ធត់​ដក​ដង្ហើម​មិន​ចង់​ទាន់​

  • 2017-06-09 10:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​សាច់​រឿង​ដែល​ចូល​រួម​សម្ដែង​ដោយ​តារា​ហូលីវូដ​ដ៏​ល្បី​ឈ្មោះ​លោក​ Tom Cruise តែង​តែ​ទទួល​បាន​ការ​គាំ​ទ្រ​​ខ្លាំង​ដោយ​សារ​តែ​ឈុត​ឆាក​ស្តែង​ៗ​ធ្វើ​ឲ្យ​អ្នក​មើល​សឹង​តែ​ភ្លេច​ដក​ដង្ហើម​។​ ជាមួយ​គ្នា​នេះ​ដែរ​រឿង​ «The Mummy» ដែល​គ្រប់​គ្នា​ទន្ទឹង​រង់​ចាំ​តាំង​ពី​ពេល​ចេញ​ Trailer ភ្លាម​បាន​មក​ដល់​ហើយ​ ។ «The Mummy» ជា​ខ្សែ​ភាព​យន្ត​លាយ​ឡំ​ឈុត​បាញ់​ប្រហារ មនោសញ្ចេតនា​ និង​កំប្លែង​មុខ​ស្ងួត​​ដែល​ធ្វើ​ឲ្យ​អ្នក​មើល​ទទួល​បាន​ទស្សនីយភាព​គ្រប់​ប្រភេទ​ទាំង​សប្បាយ​ភ័យ​រន្ធត់​និង​អស់​សំណើច​ក្នុង​ពេល​តែ​មួយ​។ ខ្សែ​ភាពយន្ត​ «The Mummy» និយាយ​ពី​ការ​ត្រឡប់​មក​វិញ​របស់​ព្រះ​នាង​ Ahmanet នា​សម័យ​បុរាណ​អេហ្ស៊ីប​ដែល​បាន​កប់​បាត់​ក្រោម​ដី​ខ្សាច់​ដ៏​អាថ៌កំបាំង​ជា​មួយ​បណ្ដាសា​រាប់​ពាន់​ឆ្នាំ​។ អ្វី​ដែល​កប់​បាត់​យូរ​ទៅ​ធ្វើ​ឲ្យ​មនុស្ស​សម័យ​ថ្មី​​មិន​បាន​ដឹង​ហើយ​បែរ​ជា​យល់​ថា​មាន​កំណប់​នៅ​ក្នុង​ផ្នូរ​បណ្ដាសា​មួយ​នេះ​ ទើប​ធ្វើ​ឲ្យ​មាន​ការ​រុក​រក​ទៅ​ដល់​ទី​នោះ​ហើយ​គាស់​កកាយ​វា​ចេញ​មក​។ តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ពេល​ក្រុម​មនុស្ស​ចុះ​ទៅ​ដល់​ផ្នូរ​ដ៏​អាថ៌កំបាំង​មួយ​នោះ​ ដែល​គេ​បាន​កប់​ទុក​ជា​យូរ​មក​ហើយ​ជាមួយ​បណ្ដាសា​ដ៏​គួរ​ឲ្យ​ខ្លាច? អ៊ីចឹង​ត្រូវ​តែ​ទៅ​ទស្សនា​ទាំង​អស់​គ្នា​នៅ​គ្រប់​រោង​ភាពយន្ត​ចាប់​ពី​ថ្ងៃ​ទី​៩​ឧសភា​ឆ្នាំ​២០១៧​នេះ​តទៅ​។


អត្ថបទ៖ Nita