តោះ​ជិតដល់​ថ្ងៃ​ហើយ​ ​ព្រឹត្តិការណ៍« កាល​យើង​នៅ​ក្មេង» ចូល​រួម​ទាំង​អស់​គ្នា​!!!

  • 2017-06-12 02:18:30
  • ចំនួនមតិ

ចន្លោះមិនឃើញ

ធ្លាប់​គិត​ស្រមៃ​ថា​នឹង​ត្រឡប់​ទៅ​កាន់​កុមារ​ភាព​ម្ដង​ទៀត​អត់​ ? ទៅកាន់​ពេល​ដែល​មាន​ភាព​សប្បាយ​រីករាយ​​ដែល​អ្នក​រាល់​គ្នា​នឹង​កំពុង​រង់​ចាំ ជាមួយ​នឹង​ព្រឹត្តិការណ៍« កាល​យើង​នៅ​ក្មេង»។ ​ ព្រឹត្តិការណ៍« កាល​យើង​នៅ​ក្មេង» ដែល​បាន​​រៀប​ចំ​ឡើង​ដោយ​ក្រុម​ ទាយាទ​អង្គរ ដែល​ជា​សិស្ស​​និស្សិត រួម​គ្នា​ជួយការ​ងារ​សង្គម​ ។​ព្រឹត្តិការណ៍« កាល​យើង​នៅ​ក្មេង» ​នឹង​នាំ​អ្នក​ទាំង​អស់​គ្នា​ទៅ​កាន់​អតីតកាល​​ពេល​ដែល​យើង​នៅ​ក្មេង​ ដែល​​ក្នុង​នោះ​មាន​ដូច​ជា​ការ​លេង​ល្បែង​កម្សាន្ត​ សរសេរ​រឿង​រ៉ាវ អនុស្សាវរីយ៍ និង បទពិសោធន៍​កាល​នៅ​ក្មេង ការ​ដើរ​ភ្លក់​អាហារ​ និង​ទិញ​របស់​កាល​យើង​នៅ​ក្មេង​ ហើយ​ព្រមទាំង​មាន​កម្មវិធី​ដ៏​សប្បាយ​រីករាយ​ជាច្រើន​ទៀត​។ ​ហើយ​កម្ម​វិធី​នេះ​នឹង​ប្រព្រឹត្តិឡើង​នៅ ​ថ្ងៃ​សៅរ៍ អាទិត្យ និង ព្រឹក​ថ្ងៃ​ចន្ទ ទី ១៧ ១៨ និង ១៩ ខែ​មិថុនា ព​. ស​. ២៥៦១ គ​. ស​. ២០១៧ នៅ​ឯ​វត្ត​បុរាណ ចំប៉ា ជិត​កៀនស្វាយ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ១ រាជធានី​ភ្នំពេញ​។ លោក​អ្នក​អាច​ចូលរួម​កម្សាន្ត​ដោយ​សេរី ចាប់ពី​ម៉ោង ៨ ព្រឹក រហូតដល់​ម៉ោង ៨ យប់​។​ ​ ​

កុំ​ភ្លេច​ទៅ​ចូល​រួម​លេង​កម្សាន្ត​ទាំង​អស់​គ្នា​ណា​៖

អត្ថបទ​បន្ថែម៖ SabayNews

ទាយាទអង្គរ - Angkor Inheritor


អត្ថបទ៖ chanvutha yin