ញ៉ាំ​បាយ​មើល​ថ្ងៃ​រៀប​លិច​នៅ​កោះ​សង្សារហ្អេ៎!

  • 2017-06-16 08:15:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

នៅ​លើ​កោះ​សង្សារ​នេះ​មា​ន​ភោ​ជ​នី​យ​ដ្ឋា​ន​មួ​យ​ឈ្មោះ​ថា​​ Vista Restaurant ដែល​ជា​ផ្នែក​មួយ​នៃ​សណ្ឋាគារ​នៃ​កោះ​ឯ​ក​ជ​ន​មួយ​​នេះ​។​ នៅ​ទី​នេះ​​មាន​ទេស​ភាព​ស្អាត​ស្ងប់​ស្ងាត់​ និង​​អន្លង់អន្លោច​ដែល​យើង​អាច​មើល​ឃើញ​ទេសភាព​សមុទ្រ​គ្រប់​ទិស​ ព្រោះ​អ្នក​នឹង​អង្គុយ​ទទួល​ទាន​អាហារ​នៅ​កណ្ដាល​សមុទ្រ​ដែល​មាន​ស្ពាន​ថ្មើរ​ជើង​នាំ​អ្នក​ទៅ​។ អាហារ​នៅ​ទី​នេះ​គឺ​ស្រស់​ៗ​និង​ចម្អិន​ដោយ​ចុងភៅ​សុទ្ធ​តែ​ល្បី​ឈ្មោះ​លំដាប់​ថ្នាក់​ពិភព​លោក​ដោយ​មុខ​ម្ហូប​​អឺរ៉ុប​តែ​រសជាតិ​បែប​ខ្មែរ​។ អ្នក​អាច​រីករាយ​ជាមួយ​ម្ហូប​ដ៏​មាន​ឱជា​រស​បូក​រួម​នឹង​ភេសជ្ជៈ​ផ្សេងៗ​ដូច​ជា​ស្រា​ល្បីៗ​​ស្រា​ក្រហម​និង​ Champagne ជា​ដើម​។​

អ្វី​ដែល​ទាក់​ទាញ​បំផុត​នោះ​គឺ​ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​មើល​ថ្ងៃលិច​នេះ​តែ​ម្តង​ ដែល​ធ្វើ​ឲ្យ​អ្នក​​មិន​អាច​បំភ្លេច​ពេល​វេលា​ដ៏​រ៉ូមែនទិក​មួយ​នេះ​បាន​ឡើយ​។ ពេល​វេលា​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ចង់​ទៅ​លេង​នៅ​លើ​កោះ​សង្សារ​ប្រៀប​ដូច​ជា​ឋាន​សួគ៌​នេះ​​គួរ​តែ​ទៅ​ចន្លោះ​ខែ​វិច្ឆិកា​ដល់​ខែ​ឧសភា​ ដោយ​អ្នក​អាច​ជិះ​ទូក​ពី​ក្រុង​ព្រះសីហនុ​ទៅ​កោះ​នេះ​ឬ​ជិះ​យន្តហោះ​ពី​ភ្នំពេញ​ទៅ​ដល់​កោះ​នេះ​តែ​ម្ដង​ក៏​បាន​។ ​  


អត្ថបទ៖ ភារី