តោះ​ ចូល​រួម​ការ​បើក​សម្ពោធ​សាខា​ថ្មី​ Sunny CoCo ដែល​មាន​តារា​ល្បីមក​ពីសិង្ហបុរី​ ទៀត

  • 2017-06-13 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​លក់​ទឹក​សណ្ដែក និង​តៅហ៊ូ​សរីរាង្គ Sunny CoCo ត្រៀម​នឹង​បើក​សម្ពោធ​សាខា​ថ្មី នៅ​ផ្លូវ​ម៉ៅសេទុង ថ្ងៃ​ទី​១៦ មិថុនា ចាប់​ពី​ម៉ោង ១ ដល់ ៣ រសៀល ដោយ​មាន​វត្តមាន​របស់​តារា​សម្ដែង​ល្បី​របស់​សិង្ហបុរី លោក Zen Chong មក​ចូលរួម​ផង​ដែរ។

មិន​តែ​ប៉ុណ្ណោះ មុន​បើក​សម្ពោធ​នៅ​ពេល​រសៀល តារា​សម្ដែង​មាន​វ័យ ៣៨ឆ្នាំ ដែល​ប្រលូក​ក្នុង​វិស័យ​ភាព​យន្ត​ជាង ១០ ឆ្នាំ​មក​នេះ ក៏​នឹង​ចូល​រួម​ក្នុង​កម្មវិធី​ចែក​ទឹក​សណ្ដែក និង​តៅហ៊ូ នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា ក្នុង​ថ្ងៃ​ដដែល ចាប់​ពី​ម៉ោង ៧ ព្រឹក ដល់ ១២ ថ្ងៃ​ត្រង់ ដោយ​លោក Zen Chong នឹង​ចូលរួម​ផ្ទាល់​ពី​ម៉ោង ១០:៣០ ដល់ ១២:០០ ដើម្បី​ថត​រូប​ជាមួយ​ហ្វេន​នៅ​ទី​នោះ។

កាល​វិភាគ​លោក Zen Chong ទៅ​សាខា​ហាង Sunny CoCo៖

ថ្ងៃ​ទី​១៥ មិថុនា

-ម៉ោង ២:០០ រសៀល ដល់​ម៉ោង ២:៣០ រសៀល នៅ​ហាង Sunny CoCo សាខា TK

-ម៉ោង ២:៤០ រសៀល ដល់​ម៉ោង ៣:៣០ រសៀល នៅ​ហាង Sunny CoCo សាខា​បឹង​កក់

-ម៉ោង ៤:០០ ល្ងាច ដល់​ម៉ោង ៤:៣០ ល្ងាច នៅ​ហាង Sunny CoCo សាខា​ផ្សារ​ផេនសល ចតុមុខ

-ម៉ោង ៥:០០ ល្ងាច ដល់​ម៉ោង ៥:៣០ ល្ងាច នៅ​ហាង Sunny CoCo សាខា​បឹង​កេងកង១

ថ្ងៃ​ទី​១៦ មិថុនា

-ម៉ោង ១០:០០ ព្រឹក ដល់​ម៉ោង ១០:៣០ ព្រឹក នៅ​ហាង Sunny CoCo សាខា​បឹង​កេងកង៣

-ម៉ោង ១០:៣០ ព្រឹក ដល់​ម៉ោង ១២:០០ ថ្ងៃ​ត្រង់ នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ

-ម៉ោង ១:០០ រសៀល ដល់​ម៉ោង ៣:០០ ល្ងាច សម្ពោធ​ហាង Sunny CoCo សាខា​ម៉ៅសេទុង

ប្រិយមិត្ត​អ្នក​គាំទ្រ នឹង​ទទួល​បាន​តៅហ៊ូ​មួយ​កែវ ជា​ពិសេស​បាន​ថត​រូប​ជាមួយ​លោក Zen Chong ពេល​លោក​ទៅ​ដល់​សាខា​ណា​មួយ​ដូច​មាន​ក្នុង​កាលវិភាគ​ខាង​លើ។ ចង់​ជួប​តារា​សម្ដែង​ដែល​ធ្លាប់​ឈ្នះ​ពាន​តារា​សម្ដែង​ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ​២០១០ រូប​នេះ កុំ​ភ្លេច​ទៅ​ទាំង​នេះ​ណា៎៕

ប្រភព​: sabaynews


អត្ថបទ៖ chanvutha yin