«BAYWATCH» បើ​ឆ្មាំ​សមុទ្រ​ស្អាត​ៗ​អ៊ីចឹង​ទៅ​លេង​ឆ្នេរ​រាល់​ថ្ងៃ​ហ្មង​ !

  • 2017-06-15 04:23:13
  • ចំនួនមតិ

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​១៤​ខែ​មិថុនា​ឆ្នាំ​២០១៧​នេះ​ក្នុង​កម្ម​វិធី​សម្ពោធ​ខ្សែ​ភាព​យន្ត​​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​កង​ឆ្មាំ​សមុទ្រ​ពិសេស«BAYWATCH»​​​ មាន​ការ​ចូល​រួម​សំដែង​ដោយ​ក្រុម​ SWSB (ក្រុម​តូច​)​ហើយ​ចូល​រួម​សហការ​ដោយ​ការ៉េម​ Wall បាន​ធ្វើ​ឲ្យ​កម្ម​វិធី​មាន​ភាព​អឹង​កង​និង​កាន់​តែ​សប្បាយ​រីក​រាយ​ជា​ខ្លាំង​។​

ក្រឡេក​មក​មើល​ខ្សែ​ភាព​យន្ត​នេះ​វិញ​គឺ​​ពោរពេញ​ទៅ​ដោយ​ភាព​កំប្លុក​កំប្លែង​និង​ចូល​រួម​ដោយ​តារា​ល្បី​ៗ​ដូច​ជា​លោក​ Dwayne Jonhson ដែល​គ្រប់​គ្នា​ស្គាល់​គាត់​តាម​រយៈ​ឈ្មោះ​ The Rock ដើរ​តួ​ជា​ Mitch Buchannon និង​តារា​ប្រុស​រូប​សង្ហា​ Zac Efron ដើរ​តួ​ជា​ Matt Brody ជាមួយ​កង​ឆ្មាំ​សមុទ្រ​នារី​ស្អាត​ៗ​ជា​ច្រើន​ទៀត​។​

ដើម្បី​រក្សា​សុវត្ថិភាព​អ្នក​ដែល​មក​កម្សាន្ត​នៅ​ឆ្នេរ​សមុទ្រ​ពួក​គាត់​គឺ​ជា​ឆ្មាំ​ដែល​សកម្ម​បំផុត​ប្រចាំ​ទី​នោះ​ ក្រោយ​មក​ក៏​មាន​ជើង​ឯក​មេដាយ​មាស​ខាង​ហែល​ទឹក​បាន​ចូល​រួម​ជា​មួយ​កង​ឆ្មាំ​ពិសេស​ដែរ​តែ​ដោយ​សារ​ភាព​អំនួត​របស់​គាត់​ខ្លាំង​ពេក​ធ្វើ​ឲ្យ​ឆ្នេរ​មាន​ភាព​កូរ​ខ្លាំង​ជាង​មុន​ទៀត​។

តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង​បន្ត​បន្ទាប់​ទៀត​ដោយ​តែ​លោក Mitch Buchannon​ មិន​ត្រឹម​តែ​ជា​មេ​​ឆ្មាំ​សមុទ្រ​ពិសេស​ទេ​តែ​គាត់​ក៏​ភ្នាក់​ងារ​ប៉ូលិស​ពិសេស​ខាង​ទប់​ស្កាត់​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ទៀត​អ៊ីចឹង​?

បើ​ចង់​ទទួល​បាន​សំណើច​សើច​ក្អាក​ក្អាយ​កុំ​ភ្លេច​អញ្ជើញ​ទៅ​ទស្សនា​ខ្សែភាពយន្ត​កង​ឆ្មាំ​សមុទ្រ​ពិសេស«BAYWATCH»​ដែល​មាន​ចាក់​បញ្ចាំង​នៅ​គ្រប់​រោង​ភាព​យន្ត​ចាប់​ពី​ថ្ងៃ​ទី​១៥​ខែ​មិថុនា​ឆ្នាំ​២០១៧​នេះ​ត​ទៅ​។


អត្ថបទ៖ chan sonita