តើ​គួរ​ទៅ​ណា​នៅ​ពេល​ទៅ​កម្សាន្ត​នៅ​ក្នុង​ទៅ​ក្រុង​សេអ៊ូល?

  • 2017-06-16 03:15:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

តើ​គួរ​ធ្វើ​អ្វី​ខ្លះ​នៅ​ពេល​ទៅ​កម្សាន្ត​នៅ​ក្នុង​ទៅ​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង​? អ្នក​គ្រប់​គ្នា​ប្រាកដ​ជា​មាន​ក្ដី​ស្រមៃ​មួយ​ថា​នឹង​បាន​ទៅ​ដើរ​កម្សាន្ត​នៅ​ក្នុង​ទី​កន្លែង​មួយ​នេះ​ព្រោះ​ទី​នោះ​ពោល​ពេញ​ទៅ​ដោយ​​ទេសភាព ប្លែក​ អាកាស​ធាតុ​ល្អ​ហើយ​ជា​ពិសេស​​មាន​អាហារ​ដ៏​ឆ្ងាញ់​ៗ​ទៀត​។ តោះ​ ថ្ងៃ​នេះ​សប្បាយ​ដើរ​នឹង​បង្ហាញ​ពី​កន្លែង​ដែល​អ្នក​ទាំង​អស់​មិន​គួរ​រំលង​ពេល​ទៅ​កម្សាន្ត​នៅ​ទីនោះ​នៅ​ថ្ងៃ​ណា​មួយ ៖

ការ​ដើរ​កម្សាន្ត​ទស្សនា​រាជវាំង​ និង ការ​ដើរ​ផ្សារ ​

​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ស្វែង​​យល់​ពី​ប្រវត្តិសាស្ត្រ វប្បធម៌​ប្រពៃ​ រាជវាំង​និង​ផ្សារ​របស់​ទីក្រុង​សេអ៊ូល​នេះ​ហើយ​ ដូចជា​ការ​ទស្សនា​​រាជ​វាំង Gyeongbokgung សារមន្ទីរ​ជាតិ Folklore ប្រាសាទ​បុរាណ​ Jogyesa Buddhist Templeនិង​រាជវាំងChangdeokgung Palace ព្រមទាំង​មាន​កន្លែង​ជាច្រើន​ទៀត​។

ទី​នោះ​អ្វី​ដែល​ពិសេស​នោះ​អ្នក​អាច​បាន​ស្លៀក​នូវ​សំលៀក​បំពាក់​ប្រពៃណី​ជនជាតិ​កូរ៉េ ថត​រូប​ ជាមួយ​នឹង​ទេស​ភាព​ស្អាត​ៗ​នៅ​ទី​នោះ​​ ហើយ​ក៏​អាច​ដើរ​មើល​ផ្សារ​លក់​នូវ​ទំនិញ​ និង​អាច​ញ៉ាំ​ម្ហូប​អាហារ​ថ្ងៃត្រង់​នៅ​ទី​នោះ​ផង​ដែរ​ ។


ប្រភព៖ Viator ប្រែ​សម្រួល៖ chanvutha yin