កន្លែងស្អាតៗនៅជប៉ុនដែលអ្នកខ្លះមើលរំលង

  • 2017-06-20 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលអ្នកទៅដើរលេងកំសាន្តនៅប្រទេសជប៉ុនម្តងៗ អ្នកប្រាដកជានឹង​ទៅ​កម្សាន្ត​កន្លែង​ដែល​អ្នកទេស​ចរណ៍​ភាគច្រើនគេនិយម​ទៅ​ជាមិនខាន​នោះ​មិនមែនជា​អ្វី​ដែល​ប្លែក​ពីគេទេ ប៉ុន្តែប៉ុន្មានកន្លែងខាងក្រោមនេះគឺជាទីកន្លែងដែលស្អាតមិនចាញ់នឹងកន្លែងទាំងនោះទេ ហើយក៏​មិនសូវមានអ្នកស្គាល់នោះប៉ុន្មាន​ ដែល​អាច​ថា​ហ្នឹង​ប្លែកភ្នែក​សម្រាប់​អ្នកជាមិនខាន។

១ Tottori Sand Dunes

វាលខ្សាច់ដ៍ធំល្វឹងល្វើយនេះមើលទៅដូចទៅលេងឌូបៃដែរតាស! Tottori Sand Dunesត្រូវការចំណាយពេល៣ម៉ោងនៅលើរថភ្លើងពីអូសាកា តែទស្សនីយ៍ភាពដឹងតែបំបាត់ការណើយហត់ពីការធ្វើដំណើរតែម្តង។

២ Nakasendo way

ផ្លូវដើរនេះគឺភ្ជាប់រវាងKyotoនិងTokyoដែលមានប្រវែងប្រហែលជា៣៩៨គីឡូ។ បើអ្នកមិនសូវចេះភាសាជប៉ុន អ្នកអាចចូលរួមក្រុបធួរជាមួយនឹងអ្នកដំណើរផ្សេងទៀតក៍កាន់តែសប្បាយ និងមានការផ្សងព្រេង។

៣ Yakushima

Yakushimaគឺជាកូនកោះមួយដែលនៅចន្លោះរវាងKyushuនិងOkinawa។ ទស្សនីយ៍ភាពនៅទីនោះពិតជាមិនគួរឲ្យជឿ ព្រោះវាមានភាពស្រស់ស្អាតដូចជារូបគំនូរដែលមានពណ៌ខៀវស្រងាត់លាយលំជាមួយ សម្រស់ព្រៃឈើយ៉ាងស្រស់ស្អាត ពិតជាទាក់ទាញមែន។


ប្រភព៖ thisisinsider ប្រែ​សម្រួល៖ sophea kheang