«​ក្រុម​កម្ទេចខ្មោច​ឆៅ​» សង្ហាៗ​ចិត្តសឿងកម្ទេចមិនសំចៃដៃ

  • 2017-06-21 07:51:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ចាំ​កំលោះ​សង្ហាៗ​នៅក្នុង​រឿង​ «Make me shudder» និង​រឿង​​ «តៃកុងឡានផ្តាច់ព្រលឹង៨៨៨» បាន​អត់់? បង​Nick បង James និង​បង​Biew​ ឥឡូវ​នេះ​ពួក​គាត់​បាន​ចាប់​ដៃ​គ្នាសារជាថ្មី​ក្នុងការ​សំដែង​ខ្សែភាពយន្ត​ដ៏​រន្ធត់​ថ្មី​មួយ​ទៀតរឿង​ Zombie Fighters «អ្នកកម្ទេចខ្មោចឆៅ» ។​ នៅ​ក្នុង​ទីក្រុង​ទាំងមូល​សុខៗ​សុទ្ធ​តែ​ខ្មោចឆៅ​រត់ដេញ​ខាំមនុស្ស​ដែល​នៅ​សល់ មិន​ខុសគ្នា​ពី​កំលោះសង្ហាទាំងនោះ​ទេពួកគាត់​ក៏​ត្រូវ​បាន​ខ្មោចឆៅ​ទាំងនោះ​តាម​ប្រមាញ់ឥតស្រាកស្រានដូចគ្នា។

តើមាន​មូលហេតុអ្វីដែល​ធ្វើឲ្យ​ពួក​គាត់​សម្រេចចិត្ត​ធ្វើជា​អ្នក​កម្ទេចខ្មោចឆៅ​យ៉ាង​អង់អាចបែបនេះ? បើ​អ្នក​ស្ថិតនៅក្នុង​ស្ថានភាពដូចជា​ពួកគាត់​តើ​អ្នក​ជ្រើសរើសធ្វើជា​អ្នកប្រយុទ្ធ ឬ​សុខចិត្ត​ឲ្យ​ខ្មោចឆៅ​ខាំង​តាម​សម្រួលព្រោះ​ហត់​ខ្ជិលរត់? រាល់​ភាពតក់ស្លុត​និង​កំប្លុកកំប្លែងនៅក្នុង​រឿង Zombie Fighters «អ្នកកម្ទេចខ្មោចឆៅ» នេះ​នឹងមាន​ចាប់​បញ្ចាំងចាប់​ពី​ថ្ងៃទី​២២ខែមិថុនា​ឆ្នាំ២០១៧​នេះនៅគ្រប់​រោង​ភាពយន្ត​ទាំងអស់ សូម​អញ្ជើញ​ទៅ​ទស្សនា​កុំ​ខកខាន​ទាំងអស់​គ្នា។​


អត្ថបទ៖ Nita