កម្មវិធីស្ដីពីវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា Cambodia 360: Pannasastra Youth Day

  • 2017-07-05 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់ប្រិយមិត្តដែលចង់ស្វែងយល់ពីវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសខ្មែរយើង ប្រិយមិត្តអាចចូលរួមដោយសេរីក្នុងកម្មវិធី Cambodia 360: Pannasastra Youth Day (Art, Music, Culture, Food) ដែលមានកម្មវិធីចម្រុះជាច្រើនដូចជា ការតាំងពិព័រណ៍ នូវផលិតផលខ្មែរ ជាមួយការធ្វើបទបង្ហាញពីសា្នដៃច្នៃប្រឌិតថ្មីជាច្រើនដែលទាក់ទងទៅនឹងកន្លែងទេសចរណ៍ សម្លៀកបំពាក់ធ្វើអំពីសូត្រ ម្ហូប និងត្នោតខ្មែរជាដើម។ ថែមទាំងមានការសម្ដែងគុនខ្មែរ ល្បុក្កតោ និងចម្រៀងដែលមិនចំលងពីបរទេសរបស់យុវជនខ្មែរផងដែរ ។

កម្មវិធី៖

-ការចម្អិនអាហារផ្ទាល់ ចាប់ផ្តើមពីម៉ោង៤រសៀល

-ការសម្តែងក្បាច់គុនល្បុក្កតោ ចាប់ផ្តើមពីម៉ោង៥ល្ងាច

-ការប្រគុំតន្ត្រី ចាប់ពីម៉ោង៥ៈ៣០ល្ងាច

-ការធ្វើបទបង្ហាញ និងការបញ្ចាំងខ្សែភាពយន្ត ចាប់ផ្តើមពីម៉ោង៦ល្ងាច

កម្មវិធីនេះដែរ គឺរៀបចំឡើងដោយនិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តចំនូន៣០នាក់ ដែលបានសហការគ្នាដើម្បីបង្កើតឡើង។ កម្មវិធីនេះ​នឹងប្រារព្ធឡើងនៅថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០១៧នេះ នៅមជ្ឈមណ្ឌលវប្បធម៌ កម្ពុជាអាល្លឺម៉ង់ផ្ទះមេត្តា ចាប់ពីម៉ោង៤ល្ងាចតទៅ។ តោះ ចូលរួមទាំងអស់គ្នា។

អាសយដ្ឋាន៖ Meta House #37 Samdach Sothearos Blvd (3), Phnom Penh


អត្ថបទ៖ sophea kheang