អីយ៉ា! មានហាងបញ្ចុះតម្លៃដល់៥០%! ចាំអង្កាល់ទៀត?

  • 2017-07-06 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលទៅស្រុកក្រៅម្តងៗឃើញគេស្លៀកខោអាវស្អាតទំនើបៗមិនដែលឃើញសោះនៅក្នុងស្រុក។ បើចង់បានខោអាវស្អាតម៉ូតថ្មីៗរបស់ហាងល្បីៗតើត្រូវតែទៅទិញនៅក្រៅប្រទេសទើបបានមែនទេ?ការពិតនោះអ្នកមិនចាំបាច់លំបាកទៅទិញដល់ក្រៅប្រទេសទៀតទេហាងខោអាវ Zando នាំចូលមកនូវប្រភេទខោអាវពីហាងម៉ាកល្បីៗជាច្រើនពីក្រៅប្រទេសដូចជា UNIQLO, H&M, GAP, CK, GUESS និង ZARA ជាដើម។ Zandoមានលក់ខោអាវគ្រប់ប្រភេទទំាងមនុស្សប្រុសស្រីនិងកូនក្មេងហើយមានតម្លៃសមរម្យទៀតផង។អ្វីដែលពិសេសនោះគឺឥឡូវនេះZandoកំពុងតែបញ្ចុះតម្លៃ ចាប់ពី១០%រហូតទៅដល់៥០%នៅគ្រប់សាខាទាំងអស់។

Zando មិនត្រឹមតែផ្តល់នូវជម្រើសសម្លៀកបំពាក់ម៉ូតល្បីស្អាតៗជាច្រើនទេទីកន្លែងក៏មានផាសុខភាពល្អ ហើយមាននូវកន្លែងសំរាប់លខោអាវច្រើនទៀតផង។អ្នកអាចជ្រើសរើសនូវសម្លៀកបំពាក់ដែលអ្នកចូលចិត្តហើយអាចសាកល្បងលរហូតដល់៩ឈុតក្នុងមួយដង។នៅថ្ងៃធម្មតា ប្រសិនបើអ្នកទិញអស់១០០$ឡើងទៅ អ្នកនឹងទទួលបានកាតបញ្ចុះតម្លៃ១០% ហេីយសម្រាប់ ២០០$ឡើងទៅអ្នកនឹងទទួលបានកាតបញ្ចុះតម្លៃ២០%។

១. Zando ទួលទំពូង: ផ្ទះលេខ ១៧៥, ផ្លូវ ១៥៥, សង្កាត់ទួលទំពូង ១, ខណ្ឌ ចំការមន ,រាជធានីភ្នំពេញ (នៅខាងត្បូងផ្សារទួលទំពូង ចំងាយប្រហែល ១៥០ម៉ែត្រ ពីផ្សារ)

២. Zando បាក់ទូក: ផ្ទះលេខ ១១៦E0, ផ្លូវ ១៣៩, សង្កាត់វាលវង់, ខណ្ឌ៧មករា រាជធានីភ្នំពេញ (អតីត សណ្ឋាគារ ទឹករាំផ្ការាំ)

៣. Zando បឹងកេងកង: ផ្ទះលេខ ២០៦, ផ្លូវ63 កែងនិងផ្លូវ ៣២២, សង្កាត់បឹងកេងកង១, ខណ្ឌចំការមន រាជធានីភ្នំពេញ

៤. Zando ទួលគោក: ផ្ទះលេខ ១៤, ផ្លូវ៣១៥ , សង្កាត់បឹងកក់, ខណ្ឌ ទួលគោក រាជធានីភ្នំពេញ


អត្ថបទ៖ Kimteng Pech