ពិព័រណ៍គ្រួសាររីករាយ សម្រាប់គ្រួសាររីករាយ

  • 2017-07-08 07:06:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននេះ មនុស្សគ្រប់រូបកាន់តែមានជីវភាពមមារញឹកច្រើនជាងមុន មិនថាអាណាព្យាបាល រឺប្អូនៗកុមារាកុមារីទេ សុទ្ធតែមានភាពមមារញឹកជាមួយការងារ ជំនួញ និង ការសិក្សា។ ដូច្នេះការចំណាយពេលវេលានាពេលចុងសប្តាហ៍ ជាមួយនឹងក្រុមគ្រួសារគឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីរឹតចំណងទំនាក់ទំនង និងបង្កើនសុភមង្គលក្នុងក្រុម គ្រួសារ។ ដើម្បីឲ្យការចំណាយពេលចុងសប្តាហ៍ជាមួយក្រុមគ្រួសារលោកអ្នកឲ្យកាន់តែពិសេសថែមទៀតនោះ VR - Event Planner នាំមកជូនលោកអ្នកនូវ «ពិព័រណ៍គ្រួសាររីករាយ» (Happy Family Fair) ដែលនឹងត្រូវរៀបចំ ឡើងចាប់ពីថ្ងៃសុក្រ ទី១៤ ដល់ថ្ងៃអាទិត្យ ទី១៦ ខែកក្កដា រយៈពេល ៣ ថ្ងៃពេញ នៅជាន់ផ្ទាល់ដី ផ្សារទំនើប អ៊ីអនម៉ល។

លោកអ្នក និងប្អូនៗកុមារាកុមារីនឹងរីករាយជាមួយសកម្មភាពនិងល្បែងកំសាន្តជាច្រើនដែលមានដូចជា ការដើរបង្ហាញម៉ូតកុមារ ការសំដែងកីឡាតៃក្វាន់ដូ ការរាំរបាំបាឡេ ចំរៀងសម័យ ការគូរមុខ និងមានកន្លែងក្មេងលេងទៀតផង។

ពិសេសជាងនេះទៀត អ្នកចូលរួមទាំងឡាយមានឱកាសចូលរួមឆ្លើយសំណួរដើម្បីឈ្នះរង្វាន់វត្ថុអនុស្សាវរីយ៍ ពិសេសៗជាច្រើនដែលឧបត្ថម្ភដោយអ្នកឧបត្ថម្ភកម្មវិធីជាច្រើន។ ក្រៅពីសកម្មភាពកំសាន្តខាងលើ លោកអ្នកអាចស្វែងរកផលិតផល និងសេវាកម្មផ្សេងៗដែលឆ្លើយតបទៅនឹងតម្រូវ ការប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាកម្មវិធី និងល្បែងកំសាន្តបែបអប់រំសម្រាប់បង្កើនប្រាជ្ញា និងពង្រឹងជំនាញ ចំណេះដឹងរបស់បុត្រាបុត្រីលោកអ្នកសម្រាប់ត្រៀមខ្លួនប្រកួតប្រជែងក្នុងទីផ្សារការងារនាថ្ងៃអនាគត។

ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.vr-trading.net/our-work ទំព័រហ្វេសប៊ុក www.facebook.com/VRTradingKH ឬទំនាក់ទំនងលេខទូរស័ព្ទ 098 414 999 / 081 824 888 / 092 891 999 / 092 944 999។


អត្ថបទ៖ sao chanpisey