ត្រៀម​ទស្សនាខ្សែភាពយន្តជាច្រើនរបស់​ផលិតកម្ម MARVEL នៅ​ក្នុងឆ្នាំនេះ!

  • 2017-07-13 08:15:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅចុងឆ្នាំ២០១៧នេះគឺនឹងមានចេញជា រឿងភាគដ៏គួរឲ្យអស្ចារ្យជាច្រើន បើអ្នកមិនមើលនឹងស្តាយក្រោយជាមិនខានឡើយ។ MARVEL ទទួលបាននូវការកត់សង្គាល់ជាខ្លាំងពីសាធារណ:ដោយសារភាពជោគជ័យនៃខ្សែភាពយន្តខ្នាតធំជាច្រើន។ឥឡូវនេះ MARVEL នឹងចេញជារឿងភាគលក្ខណៈភាពយន្តខ្នាតតូចនៅខែសីហានេះតទៅ។

១. The Defenders (ថ្ងៃទី១៨ខែសីហា)

រឿងភាគដ៏ពិសេសមួយដែលប្រមូលផ្តុំនូវវីរបុរសនិងវីរនារីទាំង៤អង្គមានDaredevilសម្តែងដោយ Charlie Cox, Jessica Jonesសម្តែងដោយកញ្ញាKrysten Ritter, Luke Cage សម្តែងដោយលោក Mike Colter និង Iron Fist សម្តែងដោយលោក Jonesដើម្បីសង្គ្រោះទីក្រុង New Yorkដែលជា ផ្ទះរបស់ពួកគេ។

(តួអង្គនីមួយៗក៏មានរឿងភាគរបស់ខ្លួនឯងដែរ។)

២. The Inhumans (ថ្ងៃទី១ខែកញ្ញា)

អ្នកតាមដានរឿងភាគ Agents of S.H.I.E.L.D. ដឹងច្បាស់ណាស់ថាInhumans នោះគឺជានរណាគេ។ Inhumansនិយាយអំពីរឿងមនុស្សដែលមានថាមពលពិសេសមួយក្រុមដែលព្យាយាមប្រយុទ្ធប្រឆាំងដើម្បីបញ្ឈប់ការរើសអើងនិងទទួលសិទ្ធដូចមនុស្សធម្មតាក្នុងសង្គម។

៣ . The Punisher(នៅចុងឆ្នាំ)

រឿងនេះនិយាយពីតួអង្គឈ្មោះFrank Castle ដែលស្បត់ថានឹងសងសឹកអោយក្រុមគ្រួសារ របស់គាត់ដែលត្រូវគេសម្លាប់ ទោះបីប្រើមធ្យោបាយអ្វីក៏ដោយ។


អត្ថបទ៖​ Kimteng Pech