ប្រាសាទសម្បូរព្រៃគុក​ដែលលាក់​ខ្លួនពួន​​ក្នុង​ព្រៃទាក់ទាញ​ភ្ញៀវ​ទេសចរមិនដាច់

  • 2017-07-15 04:33:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទសម្បូរព្រៃគុកស្ថិតនៅក្នុងខេត្តកំពង់ធំចំងាយ៣០គីឡូម៉ែតទៅភាគខាងជើងឬ២០៦គីឡូម៉ែតពីខាងជើងរាជធានីភ្នំពេញ។ប្រាសាទសម្បូរព្រៃគុកគ្របដណ្តប់ទៅដោយព្រៃឈើហើយបានក្លាយជាទីកន្លែងដែលទាក់ទាញអ្នកទេសចរណ៍ទៅកម្សាន្តផងដែរ ។

ដើម្បីមាន​ភាពងាយស្រួលអ្នកអាចចុះឈ្មោះចូលកម្មវីធីដំណើរកម្សាន្តប្រាសាទសម្បូរព្រៃគុកតាមរយៈអ៊ីនធឺណេតឬឱ្យសណ្ឋាគារដែលអ្នកស្នាក់នៅកក់ឲ្យ​ក៏បានដែរដែលមានបូកបញ្ចូលនូវមធ្យោបាយធ្វើដំណើរ​និងការធ្វើបទបង្ហាញពីប្រវត្តិប្រាសាទផងដែរ។

នៅថ្ងៃទី៨ខែកក្កដាឆ្នាំ២០១៧នេះ អង្គការសហប្រជាជាតិបានដាក់បញ្ចូលប្រាសាទសម្បូរព្រៃគុករបស់ប្រទេសកម្ពុជាទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។ ហើយ​ក៏​មាន​បង្ហាញ​នៅ​លើ​​គេហទំព័រ​អង្គការ UNESCO ដែល​ដាក់​បញ្ចូល​ទិន្នន័យ​ភ្លាមៗ បង្ហាញ​ទៅ​កាន់​ពិភពលោក បញ្ជាក់​ថា ប្រាសាទ​ចំណាស់​មួយ​នេះ កសាង​ឡើង​នៅ​ចុង​សតវត្ស​ទី៦ និង​ដើម​សតវត្ស​ទី៧។​


អត្ថបទ៖​ Kimteng Pech