ទៅលេងប្រទេសសិង្ហបុរី កុំភ្លេចទៅគេងនៅ Hostel យានអវកាសនេះផង មួយយប់តែ$៤០ទេ!

  • 2017-07-14 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលទៅលេងប្រទេសសិង្ហបុរី ធ្លាប់តែលឺគេរអ៊ូថាកន្លែងស្នាក់នៅថ្លៃណាស់ មួយយប់តិចបំផុតបើមិន $១០០ ក៏លើសនឹងដែរ។ តែកុំបារម្ភអី Hostel មួយនេះឡូយហើយ តម្លៃសមរម្យទៀត! គឺអ្នកដែលស្នាក់នៅទីនោះអាចស្រមៃថាខ្លួននៅក្នុងយានអវកាសក្នុងរឿង Star Wars ក៏បានដែរ។

គ្រាន់តែចង់ប្រាប់មុនថា Hostel មិនមែនដូចសណ្ឋាគារធម្មតាទេ គឺអ្នកគេងនៅក្នុងបន្ទប់តូចៗ ហើយប្រើបន្ទប់ទឹករួមគ្នា។ តែបន្ទប់តូចៗនៅក្នុង Met a Space Pod គឺមានអនាម័យខ្ពស់ខ្លាំងណាស់។ លើសពីនេះទៅទៀត វាត្រូវបានបំពាក់ទៅដោយ ទូរទស្សន៍ដែលអាចមើលរឿងបាន Free រហូតទៅដល់ ៥០ រឿង កន្លែងសាកថ្មទូរស័ព្ទ ប៊្រីភ្លើង អាចសារេភ្លើងងងឹត ឬ ភ្លឺ កញ្ចក់ តុដែលអាចបត់បាន ហើយថែមទាំងមានទូសម្ងាត់សម្រាប់ដាក់របស់របរសំខាន់ៗទៀតផង។

អ្នកដែលមានគូសង្សារអាច ជួលបន្ទប់ធំជាងធម្មតាបន្តិច ដែលមានតម្លៃ $៦០ ក្នុងមួយយប់! បើមានអារម្មណ៍ចង់សាកគេងក្នុងយានអវកាសរឿង Star Wars កុំភ្លេចទៅលេងផងណា៎។ ចង់ប្រាប់មុនថា បើសិនជាទៅជាគ្រួសារ ប្រហែលជាមិនសូវល្អទេ តែបើទៅជាមួយមិត្តភក្តិ ឬ ទៅម្នាក់ឯង វាពិតជាក្លាយជាបទពិសោធន៍មួយដែលមិនអាចបំភ្លេចបាន ហើយទៅដើរលេងសិង្ហបុរីលើកនេះ មិនខ្វល់ខ្លាចក្រខ្លួនពេកនោះទេ។


អត្ថបទ ៖ ញ៉ឹក រង្សី​