ទេសភាព​រ៉ូមេនទិចបែប​នេះនាំ​ដៃ​គូច្បាស់ជាត្រូវចិត្ត​តែម្ដង​!

  • 2017-07-15 08:05:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​ទៅ​កម្សាន្ត​ក្នុងប្រទេស​ថៃ​ជាលក្ខណៈ​គូ​ស្នេហ៌​ គិត​ចង់​ថា​នឹង​រក​កន្លែង​សម្រាប់​អង្គុយ​សាសង​​​ ញ៉ាំ​អាហារ​នា​ពេល​ល្ងាច​តែ​ពី​រនាក់​បែប​​រ៉ូមេនទិច​​ដែរ​ឬ​ទេ? សម្រាប់​មិត្តនារី​​​​ប្រាកដ​ជា​នឹង​ពេញ​ចិត្ត​ជាមិន​ខាន​ទេ​ដែល​បាន​ញ៉ាំអាហារ​​ពេល​ល្ងាច​បែប​នេះ​ជាមួយ​នឹង​ដៃគូនោះ​។ អ៊ីចឹងបុរស​ៗ បើ​មិន​ដឹង​ថា​នៅក្នុង​ប្រទេស​ថៃ​មាន​ភោជនីដ្ឋាន​ណា​ខ្លះដែលអាច​ញ៉ាំ​អាហារ​ពេល​ល្ងាច​បែប​រ៉ូមេនទិច​បែប​នេះ អាច​អាន​​អត្ថបទ​នេះ​បាន ​ដែល ​សប្បាយដើរ ​​នឹង​បង្ហាញ​ពី​ទី​តាំង​នៃ​ហាង​ទាំងនោះ​៖

១.​ Inbox Bar & Bistro

ទាំង​បរិយាកាស​ខ្យល់​អាកាស​ពិត​ជា​សាក​សម​សម្រាប់​ដៃ​គូ​ដែល​ចង់​បាន​ភាព​រ៉ូមេនទិចជាមួយ​នឹង​មុខម្ហូប​ដ៏​ពិសេស​ រួម​ទាំង​មាន​តន្ត្រី​កំដរ​អារម្មណ៍​ទៀត​​។

ចាប់​បើកពី​ម៉ោង​៧​ល្ងាច ​ដល់​ម៉ោង​១យប់​

ទី​តាំង​៖ ផ្លូវ Rama 2, Bang Khun Thian​,​ Bangkok Thailand លេខ​ទូរស័ព្ទ៖ 088-556-5659

​២.​ Above Riva Rooftop Restaurant

​សម្រាប់នារី​នឹង​ស្លង់​អារម្មណ៍​ជា​មិន​ខាន​ជាមួយ​ទេស​ភាព​បែប​នេះ​​នៅ​លើ​ដំ​បូល​អាគារ​​ ដែល​មាន​ទី​តាំង​នៅ​លើ​សណ្ឋាគារ Riva Arun។

ទី​តាំង​៖ ​ផ្លូវ៣៩២ Maharaj Road, Phra Nakhon, Bangkok Thailand​

លេខ​ទូរស័ព្ទ៖ 02 221-1188 

៣.​ Sala Rattanakosin

ទី​តាំង​៖ ផ្លូវ39 Soi Tha Tian, Maharat Road, Rattanakosin Island, Bangkok, Thailand

លេខ​ទូរស័ព្ទ៖ +66 2 622 1388

​៤.​ Buri Tara Bar and Restaurant

ជា​ភោជនីយដ្ឋាន​ដែល​អាច​អង្គុយ​មើល​ទឹក​ទន្លេ​នៅ​ពី​មុខ​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​​ ញ៉ាំអាហារ​តែពីរនាក់​បែប​រ៉ូមេន​ទិច។​​

​ទី​តាំង៖ ​ផ្លូវ​ Rama Iii Soi 30 Bangkok, Thailand លេខ​ទូរស័ព្ទ៖ 02-682-9457

​​


ប្រភព៖ Spiceee ប្រែ​សម្រួល៖ chanvutha yin