ឈុតរៀបការតាមប្រពៃណីនៃប្រទេសទាំងនេះសុទ្ធតែស្អាតអស្ចារ្យ ម្យ៉ាងៗម្នាក់
- 2017-07-16 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈុតរៀបការតាមប្រពៃណីនៃប្រទេសទាំងនេះសុទ្ធតែស្អាតអស្ចារ្យ ម្យ៉ាងៗម្នាក់
ចន្លោះមិនឃើញ
រ៉ូបរៀបអាពាហ៍ពិពាហ៍ចាប់ផ្តើមទាក់ទាញចំណាប់អារម្មណ៍តាំងពីសតវត្សទី១៩មក បន្ទាប់ពីម្ចាស់ក្សត្រី Victoria គ្រងរ៉ូបរៀបការពណ៌សដ៏សែនស្រស់ស្អាត។ ទោះយើងឃើញកូនក្រមុំភាគច្រើនគ្រងឈុតរៀបការពណ៌ស តែប្រទេសមួយចំនួននៅតែរក្សាសម្លៀកបំពាក់ប្រពៃណីរបស់គេបានយ៉ាងល្អ។
១. ប្រទេសជប៉ុន
កូនក្រមុំជប៉ុនតែងតែពាក់រ៉ូបរៀបការ២ទៅ៣ ឈុតក្នុងមួយកម្មវិធី មានពណ៌ស និងក្រហម។
២. ប្រទេសស្កុតឡេន
កូនកំឡោះពាក់សារ៉ុងប្រពៃណីត្រឹមជង្គង់នៅក្នុងថ្ងៃរៀបការ។ បន្ទាប់ពីថ្ងៃរៀបការកូនកំលោះយកសំពត់ទៅដណ្តប់លើស្មាកូនក្រមុំ ដើម្បីបញ្ជាក់ថានាងមានឋានៈថ្មីក្នុងគ្រួសារថ្មីរបស់នាង។
៣. ប្រទេសឥណ្ឌូនេស៊ី
សម្លៀកបំពាក់រៀបការនៅប្រទេសនេះ គឺខុសគ្នាពីកោះមួយទៅកោះមួយ ព្រោះប្រទេសនេះមានជនជាតិដើមភាគតិចដល់ទៅ៦០០ជនជាតិ ហើយកាន់សាសនា៦ផ្សេងៗគ្នាតាមតំបន់។
៤. ប្រទេសចិន
ក្នុងប្រទេសនេះ ឈុតរៀបការ គឺពណ៌ក្រហម។ គេមិនសូវពេញនិយមពណ៌សទេ ព្រោះទំនៀមទម្លាប់គេ ពណ៌សគឺពណ៌កាន់ទុក។ ក្រោយបញ្ចប់កម្មវិធី ទើបកូនកំលោះមានសិទ្ធបើកស្បៃមុខកូនក្រមុំ។
៥. ប្រទេសកម្ពុជា
កូនក្រមុំ និងកូនកំឡោះត្រូវផ្លាស់ប្តូរសម្លៀកបំពាក់ពីកម្មវិធីមួយទៅកម្មវិធី។ គ្រប់សម្លៀកបំពាក់ និងគ្រឿងអលង្ការសុទ្ធតែជាគ្រឿងមានតម្លៃតាបបែបរាជវង្សសម័យបុរាណ។
អត្ថបទ៖ chanvutha yin