Block 11 តំបន់​យុវវ័យ​​អាច​ញ៉ាំ​អាហារ​ឆ្ងាញ់​​ៗសម្បូរ​បែប​!

  • 2017-07-16 05:36:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ដឹង​ថា​នឹង​ញ៉ាំ​អី​មែនទេ​? ចង់​រក​អី​ញ៉ាំ​ដែល​មើលប្លែក​ៗអត់?​ ថ្ងៃ​នេះ​ សប្បាយ​ដើរ ​នឹង​បង្ហាញ​កន្លែង​ Street Food មួយ​ដែល​អ្នកទាំង​អស់​គ្នា​នឹង​ចាប់​អារម្មណ៍។​ នោះ​គឺ ​Block 11 ដែលជាតំបន់​យុវវ័យ​​ដែល​អ្នក​ទាំង​អស់​អាច​ញ៉ាំ​អាហារ​ឆ្ងាញ់​​ៗបាន​គ្រប់​បែប​។​

សម្រាប់​ទី​កន្លែង ​រឹត​តែ​មាន​បរិយាកាស​ប្លែក​ងាយ​ស្រួល​ក្នុង​ការ​អង្គុយ​ទទួល​ទាន​ទៀត​​។ ចង់ដឹង​ទេ​ថា ​នៅ​ទី​នោះ​មាន​អី​ដែល​ឆ្ងាញ់ៗប្លែក​ៗនោះ​​? តោះ​យើង​៖

‑ស៊ុប​ភើ​ម៉ូន​ ដែល​ជា​អាហារ​បែប​ថៃ ​មាន​លក់​ជា​សាច់​អាំង សាច់​ក្រក​អាំង​ ប្រហិត​អាំង​ ដែល​អាច​ញ៉ាំ​ជាមួយនឹង​បាយ​ដំណើប ហើយ​​មាន​តម្លែចាប់ពី​២០០០​រៀល​ឡើង។

‑មី​គាវ​ប៉ាវ​ចិន​​​មានជាប្រភេទ​មី គោក​សាច់​សាសៀវ​​ គាវ ​និង​​ទឹក​ស៊ុប​ដែល​ឈ្ងុយ​ឆ្ងាញ់​។

‑ហាង​ K-BOP ដែល​ជាអាហារ​បែប​កូរ៉េ​ មាន​ច្រើន​​ប្រភេទ ដូចជា​មី​កូរ៉េ មី​ហិរ មីខ្មៅ ដែល​គ្រាន់តែ​ឃើញ​ក៏​លេប​ទឹក​មាត់​ដែរ ហើយ​មិន​តែប៉ុណ្ណោះ​អ្នក​អាច​បន្ថែម​គ្រឿង​ពី​លើ​នឹង​បាន​ទៀត​។

‑តោះ​ មក​ញ៉ាំ​មី​ស៊ុប​ម្ដង​​ មាន​ទាំង​មី​តុំយ៉ាំង និង​មី​ខ​គោ ​​នៅ​ហាង​មី S&M ​Noodle ដែល​ល្បី​ថា​ឆ្ងាញ់​ជាង​គេ​នៅ​បាក់​ទូក​ក៏​មាន​លក់​នៅ​ទី​នោះ​ដែរ។​

‑ឃើញ​ខ្មៅ​មូល​ៗហ្នឹងគឺ​ជា​នំប៉ាវ​ខ្មៅ​នោះ​អី​ មាន​ទាំង​​នំ​ស្នូល​ផ្អែម​ និង​នំ​ស្នូល​ប្រៃ។ អាច​ធានា​បានថា​ឆ្ងាញ់​គ្រប់​មុខ​តែ​ម្ដង​។

បើ​ចង់​ញ៉ាំ​បាយ​ក៏​មាន​ដែរ។ មាន​ដូច​ជាបាយ​មាន់​បំពង់ បាយ​មាន់​ស្ងោរ រួមទាំង​បបរ​គ្រឿង​សាច់​មាន់​ទៀត​​ ។

‑តោះ​ ចុងក្រោយ​គេ​គឺ​ជា​ប្រភេទ​អាហារ​ប៊ឺហ្គឺ​ម្ដង​​ ដែល​មាន​ទាំង​ដំ​ឡូង​បំពងទៀត​។

និយាយ​ពី​ថា​មាន​គ្រប់​មុខ​តែ​ម្ដង​ ចង់​បាន​បែប​ម៉េច​ក៏​មាន​ដែរ។ អ៊ីចឹង​​ហា៎​ បើ​ពិបាក​រក​កន្លែង​ញ៉ាំ​អីនោះ​ កុំ​ភ្លេច ​Block 11 ដែលឆ្ងាញ់​គ្រប់​មុខ​តែ​ម្ដង​ ហើយ​តម្លៃក៏​សមរម្យ​ទៀត​ចាប់​ពី$៣ឡើង​ទៅ ​មាន​ទាំង​អាហារ​ព្រឹក​រហូត​ដល់​អាហារ​ពេល​ល្ងាច​ទៀត​ ។

ទីតាំង៖ Block 11 ផ្លូវ​លេខ​៣១៥​ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួល​គោក​ ភ្នំពេញ (ទល់​មុខ​សាកលវិទ្យាល័យ​ Zaman ជាប់​នឹង​សាខា Koi ទួល​គោក)​ ចាប់​បើក​ពី​ម៉ោង​​៖ ៨ព្រឹក​ ដល់​ម៉ោង​៩យប់។ ​​​​


អត្ថបទ៖ chanvutha yin