តោះ!​​ ទៅដើរ​ទិញ​ទំនិញ​គុណភាព​ល្អ​ៗនៅ​ផ្សារ​ក្នុង​ទី​ក្រុង​តូក្យូ​ម្ដង

  • 2017-07-17 06:41:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ជប៉ុន​ជា​ប្រទេស​មួយ​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជា​ច្រើន​​សម្រាប់​កន្លែង​កម្សាន្ត​​។ ភ្ញៀវទេសចរ​ច្រើន​តែង​តែ​ស្វែង​រក​កន្លែង​កម្សាន្ត​នានា​នៅ​ក្នុង​ប្រទេស​នេះ​ ប៉ុន្តែ​សម្រាប់​ថ្ងៃ​នេះ​ សប្បាយ​ដើរ ចង់​បង្ហាញ​អ្នក​ទាំង​អស់​គ្នា​ពី​កន្លែង​ដែល​អាច​ដើរ​ទិញ​ទំនិញ​ដែល​មាន​គុណភាព ​ហើយ​តម្លៃ​សមរម្យ​ម្ដង​​។ អ្នក​ដឹង​ហើយ​ថា​ សម្រាប់​ប្រទេស​ជប៉ុន​ជា​ប្រទេស​ដែល​មានការ​រីក​ចម្រើន​ខ្លាំង ​ជាពិសេស​គឺ​គ្រឿង​ប្រើប្រាស់​ទំនើប​ៗ និង​មាន Fashion ដែល​ពេញ​និយម​ជាច្រើន​ផង​ដែរ​។ រាល់​សំលៀក​បំពាក់​ និងរបស់​ប្រើប្រាស់​បន្ទាប់បន្សំ​ ភាគ​ច្រើន​គឺ​ធ្វើ​ឡើង​ដោយ​ដៃ​ហើយ​មាន​គុណភាព​មិន​ចាញ់​របស់​ប្រ៊េន​ៗមួយ​ចំនួនទេ។ តោះ​ អ៊ីចឹង​យើង​ទៅ​ស្គាល់​ផ្សារ​ដែល​មាន​លក់​នូវ​ទំនិញ​ទាំង​នោះ​ ធានា​ថា​នឹង​ចង់​ដើរ​មិន​ចង់​ឈប់​៖

១.​ Oedo Antique Market

​ Oedo Antique Market ជា​ផ្សារ​មួយ​ដែល​មាន​ប្រជាប្រិយ​ភាព​ជាងគេ​នៅ​ក្នុង​ទីក្រុងតូក្យូ។ វាស្ថិត​នៅ​ជិត​នឹង​ស្ថានីយ​ Yurakucho ជាមួយ​នឹង​ស្តង់​លក់​ជាង​​២៥០​កន្លែង​ដែល​អ្នក​ទាំង​អស់​គ្នា​សប្បាយ​ក្នុង​ការ​ដើរ​ទិញ​ទំនិញ​នានា​សម្រាប់​ផ្ញើ​មិត្តភ័ក្ដិ​​។

២. Setagaya Boroich

Setagaya Boroich ជា​ផ្សារ​ដែល​ចាស់​ជាង​គេ​ ហើយ​មាន​ស្តង់​លក់​ទំនិញ​ដល់​ទៅ​ជាង​៧០០ស្ដង់​​ ដែល​ដាក់​លក់​នៅ​តាម​ដង​ផ្លូវ​ទាំង​សងខាង​ រួម​មាន​ទាំង​អាហារ​ដាក់​លក់​ផង​ដែរ​។​​ ពេល​ខ្លះ​អ្នក​អាច​សម្រាក​ផឹក​កាហ្វេ​ ឬ​ញ៉ាំ​អាហារ​ នៅ​តាម​ភោជនីយដ្ឋាន​ផង​ដែរ​។ ផ្សារ​នេះ​អ្នក​អាច​ធ្វើរ​ដំណើរ​រយៈ​ពេល​១០​នាទី​តាមស្ថានីយ​ Tokyu Setagaya (ចន្លោះ​ស្ថានីយ ​​Setagaya ​និង​ស្ថានីយ Kamimachi)។

៣.​ Shimokitazawa

Shimokitazawa ជា​តំបន់​សម្រាប់​យុវវ័យ​ដែល​មាន​លក្ខណៈ​ជា​បរទេស​​ មាន​ទាំង​​មហោស្រព ការប្រគុំតន្ត្រី​ និង​មាន​លក់​របស់​មួយទឹក​ ជា​ពិសេស​នោះ ​គឺ​សម្លៀក​បំពាក់​សម្រាប់​យុវវ័យ​តែម្តង ​ហើយ​ជារៀង​រាល់​ឆ្ នាំ​គេ​តែង​តែមាន​បុណ្យ​ទៅ​តាម​រដូវ​នៅ​ផ្សារ​នេះ​ទៀត ដែល​ពេញ​និយម​បំផុត​សម្រាប់​ក្មេង​ៗក្នុង​ទី​ក្រុង​តូក្យូ​។

៤. Ikebukuro Sunshine City Rooftop (ផ្សារ​លើដំបូល​)

ជា​កន្លែង Shopping ​និង​កម្សាន្ត​នៅ​កណ្ដាល​ទី​ក្រុង​តូក្យូ​ ដែល​ស្ថិត​នៅ​លើ​អាគារ Sunshine City។ វា​មិន​ធំ​ណាស់​ណា ​ប៉ុន្តែ​វា​ជា​កន្លែង​ដ៏​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​របស់​យុវវ័យ​ ជា​ពិសេស​នារី​។ យើង​អាច​ធ្វើ​ដំណើរ​តាម​រយៈ​ខ្សែរ​ថភ្លើង​ក្រោម​ដី​ស្ថានីយ​ក្រុង​តូក្យូ មក​ស្ថានីយ​ Hagashi-Yurakucho Ikebukuro ហើយ​អ្នកនឹងមកដល់​តំបន់​ Worldimportmart ។​​​​

​​

​​


ប្រភព៖ Spiceee ប្រែ​សម្រួល៖ chanvutha yin