ឃាតកម្មដ៏ចំម្លែក​នៅកសិដ្ឋាន Hinterkaifeck ដែលមិនទាន់រកឃើញមូលហេតុ

  • 2017-07-17 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅលើលោកនេះមានរឿងចម្លែកៗច្រើនរាប់មិនអស់។ នៅក្នុងនោះប្រវត្តិសាស្រ្តបានឈរជាសាក្សីនូវ ឃាតកម្មចម្លែកៗជាច្រើនដែលមកទល់ពេលនេះហើយគេនៅតែមិនទាន់រកចម្លើយ ឃើញទៀត។ រឿងដែលលើកមកនិយាយថ្ងៃនេះ ហាក់ដូចជាសាច់រឿងប្រឌិតចេញមកពីប្រលោមលោករឿងអាថ៌កំបាំង ប៉ុន្តែកុំច្រឡំឲ្យសោះនេះជាជីវិតពិត។

នៅអំឡុងឆ្នាំ ១៩២២ ឃាតកម្មមួយដ៏ចំឡែកត្រូវបានកើតឡើងនៅកសិដ្ឋានមួយដែលព័ទ្ធជុំវិញដោយកូនព្រៃស្អេកស្កះ នៅជិតភូមិ Groebern ប្រទេសអាឡឺម៉ង់ ដែលកសិដ្ឋាននោះត្រូវបានកាន់កាប់ដោយគ្រួសារត្រកូល Gruebers ។ នៅថ្ងៃទី ៤ ខែ មេសា ឆ្នាំ ១៩២២ អ្នកភូមិនៅទីនោះនាំគ្នាចំឡែកចិត្ត ឆ្ងល់ថាហេតុអ្វីបានជាមួយរយៈនោះមិនឃើញ គ្រួសារ Gruebers នេះទៅដើរហើរក្នុងភូមិ ក្មេងៗគ្រួសារនោះក៏បានបាត់ពីសាលាច្រើន ថ្ងៃមកហើយដែរ។ កត្តានេះធ្វើឲ្យពួកគេសម្រេចចិត្តទៅសាកសួរគ្រួសារនោះដោយផ្ទាល់។ នៅពេលដែលពួកគេទៅដល់ពួកគេបានជួបជាមួយនឹងទិដ្ឋភាព មិនគួរឲ្យចង់ជឿមួយ។ សាកសពរបស់គ្រួសារនេះ ត្រូវបានដាក់គរ លើគ្នាក្នុងភ្លុកឈាម គួរឲ្យរន្ធត់នៅក្នុងក្រោលសត្វ ចំណែកឯអ្នកបម្រើ និងចៅតូចរបស់គ្រួសារមួយនេះត្រូវបានគេកាប់សម្លាប់យ៉ាងសាហាវ។ តើអ្នកណាជាអ្នកសម្លាប់ពួកគេ?

រឿងដែលអាថ៌កំបាំង និងគួរឲ្យខ្លាចបំផុតនោះគឺ ហេតុការណ៍ចំឡែកៗមួយចំនួនដែលកើតឡើងនៅកសិដ្ឋានមួយនេះមុនពេលដែលគ្រួសារនេះត្រូវបានគេសម្លាប់យ៉ាងព្រៃផ្សៃ។ ប៉ុន្មានខែមុននេះ អ្នកបម្រើម្នាក់នៅក្នុងផ្ទះនោះ បានសុំឈប់ដោយសារ នាងអះអាងថាផ្ទះនេះមានខ្មោចលងសាហាវ ណាស់ គឺគាត់លឺសម្លេងដើរចុះដើរឡើងនៅលើផ្ទះ មិនឈប់ឈរ។ រឿងមួយដ៏គួរឲ្យព្រឺក្បាលទៀតនោះ គឺម្ចាស់កសិដ្ឋាននេះ បានរកឃើញដានជើងលើព្រិល ដើរចេញពីក្នុងព្រៃហើយសំដៅមកផ្ទះគាត់ប៉ុន្មានថ្ងៃមុននឹងគាត់ត្រូវបានគេសម្លាប់។

នៅពេលដែលគេធ្វើកាសល្យវិច្ច័យសាកសព គេរកឃើញថាពួកគាត់ត្រូវបានគេសម្លាប់ ទាំងពី ថ្ងៃទី ៣១ ខែមេសាម្ល៉េះ តែហេតុអ្វីបានជាអ្នកភូមិបានឃើញផ្សែងហុយចេញ ពីបំពុងផ្សែង ក្រោយពេលថ្ងៃនោះ? ហាក់ដូចជាមានមនុស្សរស់នៅទីនោះអ៊ីចឹង....

តើអ្នកណាជាអ្នកសម្លាប់គ្រួសារនេះ? មកទល់ថ្ងៃនេះ ហើយអាថ៌កំបាំងនេះនៅតែមិនទាន់ដោះស្រាយបានទៀត ហើយសំនួរនេះប្រហែលជាមិនអាចឆ្លើយបានជារៀងរហូត។


អត្ថបទ ៖ ញ៉ឹក រង្សី​