នៅរដូវភ្លៀងអ៊ិចឹង ដឹងថានៅថៃគេនិយមធ្វើអីអត់?

  • 2017-07-18 11:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនថានៅខ្មែរឬក៏ថៃទេ រដូវវស្សាចាប់ផ្តើមមកដល់ហើយ។ ពេលខ្លះវាពិតជាគួរឲ្យធុញណាស់ ព្រោះតែត្រូវមានអាវភ្លៀង ឬឆ័ត្រតាមខ្លូនជានិច្ច។ បើមិនអ៊ីចឹងទេ ត្រូវជោគខ្លួនជាមិនខាន។ ប៉ុន្តែបើចេះកែប្រែខ្លួនទៅតាមស្ថានភាព ប្រហែលជាមិនគួរឲ្យធុញប៉ុន្មានទេមើលទៅ។ តោះ ក្រឡេកមើលប្រជាជនថៃថា តើគេនិយមធ្វើអ្វីខ្លះនៅរដូវភ្លៀងអ៊ីចឹង?

១. ដើរលេងក្នុងសារមន្ទីរ

សារមន្ទីរ គឺពេញនិយមបំផុតនៅក្នុងរដូវនេះ ជាពិសេសសម្រាប់ភ្ញៀវទេសចរណ៍ព្រោះមិនត្រឹមតែអាចជ្រកភ្ញៀងតែមួយមុខនោះទេ។ សារមន្ទីរជាតិបាងកកត្រូវបានគេស្គាល់ថាជាកន្លែងដែលភ្ញៀវទេសចរអាចស្វែងរកវត្ថុបុរាណជាច្រើន ថែមទាំងប្រវត្តិសាស្រ្តផងដែរ។

‌២. ទៅមើលកុន

នៅបាងកកមានរោងភាពយន្តធំៗជាច្រើនដែលអាចជួយបំបាត់ទុកកង្វល់បាននៅក្នុងរដូវភ្លៀងនេះ។ រោងភាពយន្ត Paragon Cineplex ដ៏ប្រណិតត្រូវបានបំពាក់ជាមួយរោងភាពយន្ត IMAX និងបទពិសោធខ្សែភាពយន្ត 4D ដែលមាន១០ប្រភេទខុសៗគ្នា ដែលនឹងផ្តល់ជូនអ្នកទស្សនានូវបទពិសោធភាពយន្តខុសៗគ្នាជាមួយនឹងភាពរស់រវើក។

៣. ទៅផឹកកាហ្វេ

មេឃភ្លៀងត្រជាក់ បើមានកាហ្វេក្ដៅៗ និងអង្គុយមើលដំណក់ទឹកភ្ញៀង មិនដឹងជាអស្ចារ្យយ៉ាងណានោះទេ។ អ្នកចូលចិត្តកាហ្វេនឹងរីករាយក្នុងការផឹកកកាហ្វេនៅបាងកក ជាមួយនឹងនំឆ្ងាញ់ដែលបានរកបាននៅទូទាំងទីក្រុងបាងកក ហើយអ្នកផឹកកាហ្វេនឹងមិនត្រូវខកចិត្តជាមួយនឹងហាងកាហ្វេទាំងនោះទេ។

៤. ទៅមើលការសម្ដែងសិល្បៈ

វាមានកន្លែងជាច្រើននៅក្នុងទីក្រុងបាងកក ដែលអ្នកអាចទស្សនាស្នាដៃរបស់វិចិត្រករ។ សិក្ខាសាលា JWD គឺជាកន្លែងមួយដែលភ្ញៀវទេសចរអាចបង្កើតអ្វីគ្រប់បែបយ៉ាងពីប្រអប់ផ្កា។ អ្នកដែលចូលចិត្តបង្កើតគំនិតច្នៃប្រឌិតជាមួយកែវស្រាប្រាកដជាចូលចិត្តទៅទស្សនា Paintbar នៅបាងកកជាកន្លែងដែលអ្នកអាចបង្កើតស្នាដៃផ្ទាល់ខ្លួនរបស់អ្នកបាន។

៥. ហាត់ប្រាណ

គេចពីភ្លៀង និងជំនួសដោយការបែកញើសរបស់អ្នកនៅក្នុងទីក្រុងបាងកក។ ទីក្រុងបាងកកភាពល្បីល្បាញដែលមានកន្លែងហាត់ប្រាណដ៏ប្រណិតជាច្រើនកន្លែងដើម្បីបម្រើអ្នកដែលចង់បានសុខភាពរឹងមាំ។ វានឹងធ្វើឲ្យមានអារម្មណ៍រំភើបសម្រាប់ការប្រើប្រាស់ Surfboard ដើម្បីហាត់ប្រាណ។

៦. ដើរទិញឥវ៉ាន់

ផ្សារទំនើបនៅទីក្រុងបាងកកត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើ​ប ដែលធ្វើឲ្យភ្ញៀវមានភាពងាយស្រួលក្នុងការដើរទិញទំនិញជាមិនខាន។ អ្នកដែលកំពុងសម្លឹងរកម៉ាកយីហោ អ្នកគួរតែទៅកន្លែងដូចជា Siam Paragon, Central World និង Emporium ។ សម្រាប់អ្នកដែលស្វែងរកអ្វីផ្សេងទៀតក្រៅពីសំលៀកបំពាក់ អាចជំនួសមកកាន់ Pantip Plaza ដែលជាកន្លែងដែលអ្នកនឹងរកឃើញគ្រឿងអេឡិចត្រូនិក និងសម្ភារៈអេឡិចត្រូនិចរាប់ពាន់គ្រឿងក្នុងតម្លៃសមរម្យ។


ប្រភព៖ theculturetrip ប្រែ​សម្រួល៖ sophea kheang