ស្គាល់​ហាង​ការ៉េម​ទឹក​កក​ឈូស​នៅ​ប្រទេស​ថៃ​ដែល​ល្បីអត់?

  • 2017-07-19 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ញ៉ាំ​ការ៉េម​និង​ទឹក​កក​ឈូស​គឺ​មាន​ភាព​ពេញ​និយម​តាំង​តែ​ពី​យូរ​ណាស់​មក​ហើយ​ តែ​ឥឡូវ​នេះ​វា​កាន់​តែ​មាន​ភាព​ទាក់​ទាញ​ខ្លាំង​ជាង​មុន​ទៀត​ ​ដោយ​សារ​ការ​តុប​តែង​និង​រសជាតិ​ថ្មី​ៗ​ប្លែក​មាត់​ដល់​អ្នក​ញ៉ាំ​។ ចុះ​ពេល​ទៅ​លេង​ប្រទេស​ថៃ​មាន​ដែល​​បាន​សាក​នូវ​រសជាតិ​ការ៉េម​ទឹក​កក​ឈូស​ដែល​ល្បី​ឆ្ងាញ់​មិន​ដាច់​ពី​មាត់​របស់​​​ប្រជាជន​ថៃ ​ហើយ​ជួន​កាល​ត្រូវ​តម្រង់​ជូរ​​ចាំ​ទើប​បាន​ញ៉ាំ​អត់​? នៅ​ហាង After You Dessert Cafe ដែល​មាន​ទី​តាំង​ស្ទើរ​គ្រប់​ទី​​កន្លែង​ក្នុង​ផ្សារ​ទំនើប​ទាំង​អស់​នៅ​ប្រទេស​ថៃ​តែង​លឺ​ត​ពី​មាត់​មួយ​ទៅ​ម៉ាត់​មួយ​ថា​ជា​ហាង​ការ៉េម​ទឹក​កក​ឈូស​ដែល​មាន​រសជាតិ​ឆ្ងាញ់​ដាច់​គេ​ សូម្បី​តែ​តារា​ៗ​ក៏​ទៅ​ញ៉ាំ​នៅ​ទី​នោះ​ដែរ​។​ នៅ​ហាង​នេះ​មាន​ការ៉េម​ទឹក​កក​ឈូស​ នំ​ខេក​និង​ភេសជ្ជៈ​ផ្សេង​ៗ​ជា​ច្រើន ជា​ពិសេស​នំប៉័ង​ក្តៅ​ៗ​ដែល​ធ្វើ​ភ្លាម​ៗ​ជាមួយ​ការ៉េម​ហើយ​ស្រោច​ទឹក​ដោះ​គោ​ពិត​ជា​ឈ្ងុយ​ឆ្ងាញ់​បំភ្លេច​រសជាតិ​មិន​បាន​។​ ​ការ​ពេញ​និយម​គាំ​ទ្រ​ច្រើន​ចំពោះ​ហាង After You Dessert Cafe ធ្វើ​ឲ្យ​ហាង​នេះ​មាន​សាខា​ជា​ច្រើន​កន្លែង​តែ​ពេល​ខ្លះ​នៅ​តែ​តម្រង់​ជួរ​ចាប់​លេខ​ដើម្បី​ចូល​ញ៉ាំ​ដដែល​ព្រោះ​មាន​ភ្ញៀវ​ច្រើន​។ បើ​បាន​ទៅ​លេង​ថៃ​លើក​ក្រោយ​កុំ​ភ្លេច​ទៅ​ភ្លក់​ទាំង​អស់​គ្នា​ក្រែង​រក​បាន​​សាក​នូវ​រសជាតិ​ការ៉េម​ទឹកកក​ឈូស​និង​នំប៉័ង​ដ៏​ឈ្ងុយ​ឆ្ងាញ់​។​

After You Dessert Cafe​​​​​​


អត្ថបទ៖​ ដាលីន