តោះ ជួយសង្គ្រោះសត្វឆ្មានៅអាគារបូឌីញទាំងអស់គ្នា!

  • 2017-07-20 06:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តប្រាកដជាដឹងហើយថា អាគារស ឬប្រជាជនខ្មែរស្គាល់ថាអាគារបូឌីញកំពុងតែត្រូវបានគេកម្ទេច ដែលអាគារនេះជាអាគារមានវ័យចំណាស់មួយនៅរាជធានីភ្នំពេញ ដែលធ្លាប់ជាទីស្នាក់អាស្រ័យរបស់មនុស្សតាំងតែពីសម័យសង្គមរាស្រ្តនិយមមកដល់សព្វថ្ងៃ។ ប៉ុន្តែមិនមែនមានតែមនុស្សទេដែលយកអាគារនេះជាកន្លែងរស់នៅ គឺមានសត្វជាច្រើនដែលរស់នៅទីនោះ ដូចជាសត្វឆ្មាជាដើមដែលកំពុងត្រូវការជំនួយ។ ដូចនេះបានជាមានកម្មវិធីសប្បុរសធម៌យុទ្ធនាការនៃការសង្គ្រោះសត្វឆ្មានៅអាគារបូឌីញទាំងនោះ ដោយធ្វើឡើងដោយអង្គការ Animal Rescue Cambodia ដែលជាអង្គការសង្គ្រោះសត្វនៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងព្យាបាល និងថែរក្សាសត្វឆ្មាដែលរងរបួស និងអនាថាក្នុងពេលកម្ទេចអាគារ។ ក្រុមការងារបានរកឃើញសត្វឆ្មារចំនួន១៦ក្បាលហើយ ដែលត្រូវការព្យាបាល និងមានជាច្រើនទៀតដែលកំពុងរង់ចាំជំនួយ។

ដូចនេះ ប្រិយមិត្តក៏អាចជាផ្នែកមួយក្នុងការជួយដល់សត្វឆ្មាទាំងនោះដែរ ដោយគ្រាន់តែបរិច្ចាគថវិកាក្នុងយុទ្ធការនៃការសង្គ្រោះសត្វឆ្មានៅអាគារបូឌីញនេះ តាមរយៈតំណនេះ www.ar-cambodia.com/donation ឬក៏ទាក់ទងទៅអង្គការផ្ទាល់តែម្ដង [Animal Rescue Cambodia] (https://www.facebook.com/animalrescuecambodia/)។ តោះ ចូលរួមកម្មវិធីសប្បុរសធម៌នេះទាំងអស់គ្នា៕


អត្ថបទ៖ sophea kheang