Upside Down House កន្លែង​កម្សាន្ត​ប្លែក​ដែល​អ្នកនឹង​ចង់​ទៅ​លេង​

  • 2017-07-20 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Upside Down House Melakaគឺ​ជា​កន្លែង​មួយ​ដែល​​ប្លែក​អារម្មណ៍​នៅ​ពេល​ដែល​បាន​ចូល​ទៅ​លេង​​នៅ​ក្នុង​ផ្ទះ​នោះ​​ ដោយ​សា​តែ​អ្វី​ៗ ទាំង​អស់​នៅ​ក្នុង​ទី​នោះ​គឺ​ក្រឡាប់​ចាក់​អស់​។ Upside Down Houseត្រូ​វា​បាន​ភ្ញៀវ​ទេសចរណ៍​ចាប់​អារម្មណ៍​ថា​ជា​កន្លែង​ដែល​សប្បាយ​រីករាយ​នៅ​ពេល​ដែល​ចូល​ទៅ​លេង​ព្រោះ​មាន​គេ​តុប​តែ​គ្រឿង​លំអ​ក្នុង​ផ្ទះ​ដូច​ជា​គ្រឿង​សង្ហារិម​និង រូប​រាង​ផ្ទះ​​ទាំង​អស់​​ត្រូវ​បាន​ដាក់​បញ្ច្រាស​ ហើយ​អ្នក​ដែល​ចូល​ទស្សនា​នៅ​ទី​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ដូច​ជា​បញ្ច្រាស​នឹង​ពិភពលោក​អញ្ចឹង​។ វា​ជា​ការ​ទាក់​ទាញ​ថ្មី​និង​មាន​​តែ​មួយ​គត់​នៅ​ក្នុង​តំបន់​ ​Melaka ប្រទេស​ម៉ាឡេស៊ី​ ។

សម្រាប់​កន្លែង​កម្សាន្ត​មួយ​នេះ​គឺ​បើក​ឲ្យ​ភ្ញៀវ​ចូលទស្សនា​គ្រប់​គ្នា​ដែល​បើកពី​ម៉ោង​១០​ព្រឹក​ដល់​ម៉ោង​ ៧​យប់​ ឬ​ឯ​តម្លៃ​សំបុត្រ​ ៥​$ ឡើង​ទៅ​ ​អ្នក​អាច​កក់​ទុក​មុន​តាម​រយៈ​អនឡាញ​ក៏បាន​។ មាន​ទី​តាំងG12&G14, Jalan PM 7, Plaza Mahkota, Bandar Hilir, Melaka Malaysia .


ប្រភព៖ Travelog.com ប្រែ​សម្រួល៖ chanvutha yin