គុយទាវតង់! គួរឲ្យចង់ញ៉ាំណាស់មើលទៅ

  • 2017-07-20 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅរដូវភ្លៀង ប្រិយមិត្តប្រាកដជាចង់ញ៉ាំអាហារមានទឹកស៊ុបក្ដៅៗហើយមើលទៅ។ ដូចនេះថ្ងៃនេះ សប្បាយដើរ សូមណែនាំហាងគុយទាវថ្មីមួយកន្លែងឈ្មោះថា «គុយទាវតង់» ដែលជាគុយទាវមានរសជាតិឈ្ងុយឆ្ងាញ់ជាមួយនឹងទឹកស៊ុបគុយទាវពណ៌ខ្មៅ ដែលធ្លាប់មានឈ្មោះល្បីនៅហាងផ្ទះត្រាវ ជាមួយនឹងរសជាតិថ្មីបន្ថែម គឺពោះគោ១០០ស្រទាប់ជាមួយនឹងខួរឆ្អឹងខ្នង។​ ជឿថា នឹងត្រូវចិត្តប្រិយមិត្តជាមិនខាន ហើយតម្លៃវិញក៏សមរម្យដែរ គឺត្រឹមតែ៦៥០០រៀលក្នុងមួយចាន។ មិនត្រឹមតែប៉ុណ្ណោះ ប្រិយមិត្តអាចភ្លក់ភេសជ្ជៈទឹកមៀនដ៏ឈ្ងុយឆ្ងាញ់ផងដែរនៅហាងនេះ។

អាសយដ្ឋាន៖ ផ្ទះលេខ៣៨២ ផ្លូវលេខ៧១ សង្កាត់បឹងកេងកង១ ភ្នំពេញ


ប្រភព៖ facebook ប្រែ​សម្រួល៖ sophea kheang