តំបន់​ទឹក​ក្តៅ​ធម្មជាតិ​ដែល​ផុស​ពីដីនៅ​​ក្នុង​ប្រទេស​ជប៉ុន

  • 2017-07-21 02:34:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំបន់​ដែល​គ្រប​ដណ្តប់​ទៅ​ដោយ​ទឹក​ក្តៅ​ធម្មជាតិ​ផុស​ពី​ក្នុង​ដី​ច្រើន​ជាង​គេ​បំផុត​នៅ​ទូទាំង​ប្រទេស​ជប៉ុន​គឺនៅ​ក្នុង​ទី​ក្រុង​Beppuខេត្តOita។ចំពោះ​អ្នក​ទេសចរណ៍​ដែល​មាន​ចំណាប់​អារម្មណ៍​និង​ចូលចិត្ត​ទឹក​ផុស​ធម្មជាតិ​តែង​តែ​ធ្វើ​ដំណើរ​ទៅ​ទីក្រុងBeppuដើម្បី​ត្រាំ​ទឹក​ក្តៅ​ធម្មជាតិនោះ។

តំបន់​ទេសចរណ៍​ទឹក​ផុស​នោះ​គឺ​ល្បីល្បាញយ៉ាងខ្លាំងជាមួយនឹងដំណើរ​កម្សាន្ត​មួយដែលមាន ឈ្មោះ​Beppu Jigoku Meguri មក​ប្រែ​ថា​ទេសចរណ៍​នរក របស់Beppu។នៅ​តំបន់​នោះ​មាន​ទឹក​ក្តៅ​ផុស​ធម្មជាតិជាច្រើនដែលគេបានឱ្យនាមថាទឹកក្តៅផុសពីនរកហើយ​ទឹកផុស ដែល​ល្បីៗផងដែរនោះមានឈ្មោះដូចជាសមុទ្រនរកថ្លុកឈាមនរកនិងព្យុះនរកជាដើម។ឈ្មោះ​របស់ទឹក​ផុស​ទាំង​នេះ​គឺដោយសារវាមានលក្ខណ:​ពុះ​កក្រើក​ហាក់​ដូច​មក​ពី​នរក​ទើប​បានគេដាក់ឈ្មោះ​អញ្ចឹង។

ខេត្តទឹកផុសនេះមានចំងាយប្រមាណ៨០០គីឡូម៉ែតពីទីក្រុង Tokyoប្រទេសជប៉ុន។បើ​អ្នក​ធ្វើដំណើរពី​ប្រទេសកម្ពុជាគួរឆ្ពោះ​ទៅកាន់ខេត្ត Fukuoka ព្រោះ​វា​មាន​ចំងាយជិតខេត្តនោះតែម្តង។


ប្រភព៖ travelchannel អត្ថបទ៖ Kimteng Pech