The Giant Chiangmai កន្លែង​ដែល​អ្នក​​នឹងលង់​ស្នេហ៍ធម្មជាតិ

  • 2017-07-21 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្ត​ឈៀងម៉ៃ ជា​ខេត្ត​មួយ​ដែល​សម្បូរ​ទៅ​ដោយ​ទេសភាព​ធម្មជាតិ​ស្រស់​ស្អាត​ហើយ​ក៏​សម្បូរ​ទៅ​ដោយ​ភ្ញៀវ​ទេសចរណ៍។​ តោះ​ អញ្ចឹង​ថ្ងៃ​សប្បាយ​ដើរ​នឹង​ណែ​នាំ​កន្លែង​ស្នាក់​នៅ​មួយ​បែប​ធម្មជាតិ​មួយ​ដែល​អ្នក​នឹង​ចង់​ទៅ​សម្រាក​កម្សាន្ត​។ ញ៉ាំ​អាហារ​នៅ​លើ​ដើម​ឈើ​ដែល​គេ​រៀប​ចំ​ឡើង​យ៉ាង​ប្រណិត​ហើយ​ទស្សនា​ទេសភាព​ព្រៃ​ឈើ​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ​។ មិនត្រឹម​តែ​អាច​ញ៉ាំ​ អាហារ​ ផឹក​កាហ្វេ​ប្រចាំ​តំបន់​បាន​ យើង​ក៏​អាច​ទៅ​ដើរ​មើល​ថ្ងៃលិច ឬជិះ​ខ្សែ​រ៉ត​ក៏បាន​ដែរ​។ ​ ទេសភាព​ស្អាត​បែប​នេះ​អ្នក​ណា​មិន​ចង់​ទៅ​នោះ

រមណីយដ្ឋាន​ The Giant Chiangmai នេះ​គឺ​បាន​បង្កើត​ដោយ​អ្នកភូមិ​តំបន់​នោះ​​ដោយ​ពួក​គាត់​ចង់​អភិរក្ស​តំបន់​ព្រៃ​នៅ​ទី​នោះ និង​អភិវឌ្ឍ​ភូមិ​នោះ​ឲ្យ​មាន​ការ​​រីក​ចំរើន​ផ្សព្វ​ផ្សាយ​អំពី​កសិកម្ម​នៅ​ក្នុង​ភូមិ​នោះ​ជាពិសេស​កាហ្វេ​។

The Giant Chiangmai


អត្ថបទ៖ chanvutha yin