តោះ​ ទៅរៀននិយាយ​សុន្ទរកថាឱ្យស្ទាត់ជំនាញជាមួយនឹង PUC Toastmasters Club

  • 2017-07-22 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការធ្វេីសុន្ទរកថាជាភាសាអង់គ្លេស គឺមិនមែនជាការងាយស្រួលទេ ប៉ុន្តែក៏មិនមែនមានន័យថាយេីងមិនអាចធ្វេីបានដែរ។ យេីងអាចនិយាយបានថា វាជាជំនាញមួយដែលយេីងទាំងអស់គ្នាគួរតែរៀន។ Toastmasters គឺជាប្រភេទក្លឹបអន្តរជាតិដ៏ពិសេសមួយដែលបង្ហាត់បង្រៀនជំនាញធ្វេីសុន្ទរកថា និងបង្វឹកអ្នកឲ្យទៅជាមេដឹកនាំទៅថ្ងៃអនាគត។ នៅក្នុងប្រទេសកម្ពុជា គឺមានក្លឹប PUC Toastmasters មួយដែលណែនាំរបៀបធ្វេីសុន្ទរកថាប្រធានបទខុសៗគ្នាជារៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉េាង១២ថ្ងៃត្រង់ ដល់ម៉េាង២រសៀល។

ក្លឹប PUC Toastmasters ស្វាគមន៍អ្នកទាំងអស់គ្នាមកចូលរួមស្តាប់ដេាយមិនបាច់បង់ប្រាក់ឡេីយ។ ក្នុងរយៈពេល២ម៉េាងនេះ គឺធានាថាអ្នកនឹងយល់ដឹងកាន់តែខ្លាំងអំពីវិធីធ្វេីសុន្ទរកថា ក៏ដូចជាចំណេះដឹង និងបទពិសោធន៍ពីអ្នកនិយាយផងដែរ។

ប្រសិនបេីអ្នកមានចំណង់ចំណូលចិត្ត គឺអាចចុះឈ្មោះធ្វើជាសមាជិករបស់ក្លឹបដើម្បីទទួលបាននូវឱកាសធ្វើសុន្ទរកថាផ្ទាល់តែម្តង។

ទីកន្លែង៖ សកលវិទ្យាល័យបញ្ញាសាស្ត្រ (South Campus)

E-mail: cambodia.toastmasters@gmail.com

ពេលវេលា៖ រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង១៤រសៀល


អត្ថបទ៖ Kimteng Pech