កន្លែងលក់សម្លៀកបំពាក់៣នៅភ្នំពេញដែលធ្វើឡើងដើម្បីជួយមនុស្សធម៌

  • 2017-07-24 07:29:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងទីក្រុងភ្នំពេញ មានហាងលក់សំលៀកបំពាក់មួយចំនួនដែលបាបង្កើតឡើងដើម្បីជួយដល់មនុស្សធម៌ហើយ ព្រមទាំងបានរក្សានូវកេរ្តិ៍តំនែវប្បធម៌ជាតិទៀត។ នៅខាងក្រោមមានហាងសំលៀកបំពាក់ចំនួន៣ នៅក្នុងទីក្រុងភ្នំពេញដែលធ្វើឡើងដើម្បីជួយមនុស្សធម៌ ដែលអាចជួយមានប្រជាជនមានការងារធ្វើច្រើន តោះទៅស្គាល់ទាំងអស់គ្នា៖

១. Friends ‘n’ Stuff

ហាងខោអាវនេះដាក់លក់ផលិតផលដែលធ្វើពី គ្រួសារស្ថិតក្នុងស្ថានភាពក្រលំបាក។ មានលក់ទាំងកាបូប ខោអាវ គ្រឿងអលង្ការ និង គ្រឿងតុបតែងខ្លួនផ្សេងៗទៀតផង។ ផលិតផលទាំងអស់នេះ សុទ្ធតែមានពណ៌ឆើតឆាយ គួរឲ្យគាប់ភ្នែក។ បើកលក់ពី ម៉ោង ១១ ព្រឹក ដល់ ១០ ល្ងាច។ អាស័យដ្ឋាន៖ ផ្លូវលេខ ១៣ ផ្ទះលេខ ២១៥។

២. Artisans D’Angkor Boutique

ហាងនេះត្រូវបានគេបង្កើតឡើងក្នុងនាមជាសាជីវកម្មជួយសង្គម ដែលមានបំណងចង់ផ្តល់ការងារឲ្យប្រជាជនកម្ពុជាដែលមិនមានការងារធ្វើ។ សព្វថ្ងៃ Artisans D’Angkor Boutique បានជួលបុគ្គលិកចំនួន ១៣០០ នាក់ ហើយ ៩០០ នាក់ក្នុងនោះជាសិប្បករធ្វើដោយដៃ។ អាស័យដ្ឋាន៖ ផ្ទះលេខ 12 AEo (នៅពីមុខប្រៃសេណីយ៍ភ្នំពេញ) ផ្លូវព្រះអង្គអេង រាជធានីភ្នំពេញ

**៣. Tabitha **

ចំណែកឯនៅកាច់ជ្រុង ផ្លូវ ៥១ និងផ្លួវ ៣៦០ វិញគឺមានហាង Tabitha ដែលជាហាងដែលលក់ផលិតផលខ្មែរធ្វើពីដៃទាំងអស់ មានដូចជា សូត្រខ្មែរជាច្រើនម៉ូដ ច្រើនពណ៌យ៉ាងល្អវិសេស រួមជាមួយនឹង កាបួប និង កន្សែងបង់ក និងអ្វីៗជាច្រើនទៀត ផងដែរ ដែលសិប្បករទាំងនេះត្រូវបានបណ្តុះបណ្តាល និងបង្ហាត់បង្រៀនដោយ កម្មវិធីបណ្តុះបណ្តលរបស់ Tabitha ផ្ទាល់តែម្តង។ ចំណូលដែលបានមកគឺ អង្គការយកទៅអភិវឌ្ឍទីជនបទ។ អាស័យដ្ឋាន៖ ផ្ទះលេខ ២៣៩ ផ្លួវលេខ ៥១ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ។


ប្រភព៖ Pocketguide Cambodia អត្ថបទ ៖ ញ៉ឹក រង្សី​