ជិតដល់ថ្ងៃប្រលងហើយ! តោះមើលវិធីដែលអានសៀវភៅកាន់តែឆាប់ចាំ!

  • 2017-07-26 06:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជិតដល់ថ្ងៃប្រលងហើយ ជាពិសេសសម្រាប់អ្នកប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅដែលខិតជិតមកដល់ហើយ ប្រាកដជាកំពុងត្រៀ​មខ្លូនក្នុងការប្រលងហើយមើលទៅ ថ្ងៃនេះ សប្បាយដើរសូមណែនាំវិធីមួយចំនួនដើម្បីជួយដល់បេក្ខជនប្រឡងទាំងអស់ក្នុងការអានសៀវភៅឲ្យកាន់តែឆាប់ចាំ ប្រឡងទទួលបានជោគជ័យ។

មុខនឹងអានសៀវភៅ សួរសំណួរខ្លួនឯងជាមុខសិន

វាជាការល្អណាស់នៅពេលដែលយើងដឹងនូវអ្វីដែលយើងកំពុងធ្វើនោះ។ ដូចនេះ មុខនឹងអាចសៀវភៅអ្វីមួយ គួរតែសួរខ្លួនឯង២សំនួរនេះ៖

-តើខ្ញុំបានដឹងអ្វីខ្លះពីចំណុចក្នុងសៀវភៅនេះខ្លះហើយ?

-តើខ្ញុំខ្វះចំណុចអ្វីដែលមិនទាន់យល់ពីសៀវភៅនេះ?

ចម្លើយទៅនឹងសំណួរទាំងនេះនឹងផ្តល់ឲ្យអ្នកដឹងនូវអ្វីដែលអ្នកកំពុងរកមើលពីក្នុងសៀវភៅ។

កំឡុងពេលអាន គួរតែសម្រាកបន្តិចនៅពេលដល់ចំណុចពិបាក

បើអ្នកចង់ប្រាកដថាអ្នកយល់ច្បាស់នូវអ្វីដែលកំពុងអាន។ ដូច្នេះនៅពេលដែលអានដល់ផ្នែកដែលមានការលំបាកនៅក្នុងសៀវភៅ គួរតែ៖

-រកមើលពាក្យដែលអ្នកមិនយល់

-បង្កើតអត្ថបទសង្ខេបខ្លីៗអំពីអ្វីដែលអ្នកបានអាន

-ពិភាក្សាជាមួយនរណាម្នាក់ ឬឲ្យគេជួយពន្យល់

បង្កើតរូបភាពកំឡុងពេលអាន

ដើម្បីយល់កាន់តែច្បាស់អំពីអ្វីដែលអ្នកកំពុងអាន វាសំខាន់ក្នុងការបង្កើតរូបភាពទាំងនោះឡើង ដូចជាសាច់រឿងមួយ។ វានឹងធ្វើឲ្យយើងចង់ចាំនូវអ្វីដែលយើងអានបានយ៉ាងល្អ។

ក្នុងកំឡុងពេលអាន ត្រូវកត់ចំណាំ

វិធីល្អបំផុតដើម្បីកត់ត្រាកំឡុងពេលអានគឺ៖

- រកមើលគំនិតសំខាន់ៗ និងផ្តោតលើវា

- ប្រើពាក្យដែលអ្នកយល់

- ពិនិត្យឡើងវិញ និងកែប្រែមុនពេលដែលអ្នកបន្តអាន


អត្ថបទ៖ sophea kheang