តោះ​ ផ្លាស់​ប្ដូរ​ទម្លាប់​មក​សាក​ញ៉ាំ​អាហារ​បែប​សុខភាពនៅ​ហាង​ Backyard Cafe ម្ដងមើល!

  • 2017-07-26 04:01:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សម្រាប់​អ្នក​ដែល​​ចូល​ចិត្ត​ញ៉ាំ​នូវ​អាហារ​បែប​សុខ​ភាព​ មាន​ដែល​ធ្លាប់​បាន​ចូល​សាក​នៅ​ហាង​កាហ្វេ Backyard នេះ​ដែល​ឬទេ? ហាង​កាហ្វេ​មួយ​នេះ​ គឺ​ជា​ហាង​​មួយ​ដែល​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ថែរក្សា​សុខភាព ព្រោះ​នៅ​ទី​នោះ​មាន​បម្រើ​ជា​អាហារ​បែប​សុខ​ភាព ទាំង​បន្លែ​ដែល​គ្មាន​ជាតិ​គីមី​ ​ ទឹក​ផ្លែឈើ​ គឺ​សុទ្ធ​តែ​ធ្វើ​ឡើង​ភ្លាម​ៗស្រស់ៗ ដែល​អាច​ជួយ​ទ្រទ្រង់​ដល់​សុខ​ភាព​ទៀត។

សូម្បីតែ​ទី​តាំង និង​បរិយាកាស​វិញ​គឺ​មាន​ការ​តុប​តែ​ល្អ​ដែល​អាច​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ជួប​ជុំ​មិត្តភ័ក្ដិ​ជជែក​គ្នា​កម្សាន្ត​ ឬ​ក៏​អង្គុយ​សិក្សា​អាច​សៀវភៅ​ក៏​រឹតតែ​ល្អ​ទៀត​។ ​

អាសយដ្ឋាន៖ ផ្ទះលេខ១១B ផ្លូវលេខ២៤៦ ភ្នំពេញ។ ទំនាក់ទំនង៖ ០៧៨ ៧៥១ ៧១៥


ប្រភព៖ facebook ប្រែ​សម្រួល៖ chanvutha yin