តោះ ទៅ​ដើរ​លេង​នៅ​ផ្សារ​រាត្រី​នៅ​ប្រទេស​ថៃ​ម្តង​ហ្អី​!

  • 2017-07-26 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឲ្យ​តែ​ពេល​ទៅ​លេង​នៅ​ប្រទេស​​ថៃ​ម្តង​ៗ អ្នកណា​ខ្លះ​ដែល​ខក​ខាន​មិន​បាន​ដើរ​​តាម​ផ្សារ​រាត្រី​ ភ្លក់​អាហារ​ឆ្ងាញ់​ៗ ទិញ​ទំនិញ​​តាម​តម្រូវ​ការ​ និងដើរ​មើល​មនុស្ស​ប្លែក​នោះ​? ការ​ដើរទិញទំនិញនៅ​ពេល​រាត្រី​បែប​​សប្បាយ​ខ្លាំង។ ​និយាយ​បាន​ថា ​ដើរ​ដល់​ដាច់​ជើង​ចោល​ទៀត​នោះ​។ អីចឹង​ថ្ងៃ​នេះ ​អ្នកណា​ខ្លះ​កំពុង​តែ​រក​កន្លែង​ដើរ​ទិញ​​កម្សាន្ត​នានា​ពេល​រា​ត្រី​នោះ?​ មក! ​សប្បាយ​ដើរ​ នឹង​បង្ហាញ​ពី​ផ្សារ​រាត្រី​៣កន្លែង​ផ្សេងៗ ដែល​អាច​ដើរ​ទិញ​ទំនិញ​ ញ៉ាំ​អាហារ​ដ៏​ឆ្ងាញ់​តាម​ផ្លូវ​ ភ្លក់​ភេសជ្ជៈត្រជាក់​ៗ។ កុំ​រំលង​ឲ្យ​សោះ​ណា ​បើ​បាន​ទៅ​៖

​១. ផ្សារ​រាត្រី​ Srinakarin Railway

តោះ​ ដំបូង​ចាប់​ផ្ដើម​ឡើងពី​ផ្សារ​រាត្រី Srinakarin Railway នេះ​​ ដែល​មានទី​តាំង​នៅ​លើ​ផ្លូវ Srinakarin,​ Prawet ទីក្រុង​បាងកក​។ ​ផ្សារ​រាត្រីនេះ​ចាប់​បើកពី​ម៉ោង៣​រសៀល ​ដល់​ម៉ោង១២យប់​។​ មានតូប​លក់សម្លៀកបំពាក់​​ គ្រឿង​សម្អាង​ សម្ភារៈ​ប្រើប្រាស់​ ឬ​ក៏​​ហាង​អាហារ​ជា​ច្រើន​ទៀត​គ្រប់​មុខ​តែម្ដង​ ​ដែល​មាន​ជា​តំបន់​ដាច់​ៗពី​គ្នា​ ដូច​ជា​ Plaza Zone ជាដើម ដែល​​ចាប់​បើក​ពី​ថ្ងៃ​អង្គារ៍​ ដល់​ថ្ងៃ​អាទិត្យ​។​​​

​​ ២. ផ្សារ Chiang Khan

តោះ យើង​មក​ដើរ​ក្នុង​តំបន់​ដែល​សម្បូរ​អាហារ​ឆ្ងាញ់​ៗ​ម្ដង​។ នេះ​ជា​តំបន់​ដែល​មាន​បរិយាកាស​បែប​ចំណាស់ ​ជាមួយ​នឹង​ផ្ទះ​ឈើ​ ហើយ​និង​តូប​នៅ​ជាប់​នឹង​ទន្លេ​មេគង្គ​។ កន្លែង​សាក​សម​សម្រាប់​អ្នក​ដែល​ចង់​សម្រាក​ឆ្ងាយ​ពី​ទី​ក្រុង​ ហើយ​មិន​មាន​ភាព​អ៊ូអរ​ខ្លាំង។

៣. Cicada Market

សម្រាប់​អ្នក​ដែល​ចូលចិត្ត​លក្ខណៈ​សិល្បៈ ឬ​វត្ថុសិល្បៈ​ធ្វើពី​​ដៃ អាច​មក​ដើរ​កម្សាន្តនៅទីនេះ ឬ​ក៏​អ្នក​ដែល​ចូលចិត្ត​ប្រមូល​នូវ​សិល្បៈ​ចាស់​ៗទាំង​នោះ​។ ហើយ​នៅ​ទី​នោះ​មាន​ចែក​ចេញ​ជា៣តំបន់​៖ តំបន់​​របស់​ធ្វើ​ដោយដៃ តំបន់​តន្ត្រី​ និងតំបន់​អាហារ​​ ដែល​ចាប់​បើក​តែ​៣​ថ្ងៃ​គឺ​ ថ្ងៃសុក្រ​ ថ្ងៃសៅរ៍ និង​ថ្ងៃ​អាទិត្យ​។ ​​​

​​​​​​


ប្រភព៖ Spiceee ប្រែ​សម្រួល៖ chanvutha yin