មី​ជប៉ុន​មីអ៊ុដុង​ល្បី​ប្រចាំ​​ហាង​​ម៉ារឹហ្គាមិអ៊ុដុង Marugame Udon នោះ​អី​! បាន​ភ្លក់​ឬនៅ?

  • 2017-07-27 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​លឺ​ទេ​ថា ​នៅ​ជប៉ុន​អាហារ​ដែល​ល្បី​ជាង​គេ​ គឺ​មីអ៊ុដុងនោះ​អី ​ដែល​មាន​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ញ៉ាំ​នៅពេល​ដែល​​គេ​និយាយ​ពី​រឿង​ទៅ​កម្សាន្ត​នៅប្រទេស​ជប៉ុន​​។​ តែ​គ្រាន់​តែ​ចង់​ភ្លក់​អាហារ​ជប៉ុន​ទាំងនោះ​ ចាំ​បាច់​អី​ទៅ​ដល់​ប្រទេស​ជប៉ុន​ទេ។ តោះ​ អ៊ីចឹងថ្ងៃនេះ​ សប្បាយ​ដើរ ​នឹង​នាំ​អ្នកទាំង​អស់គ្នា​ទៅញ៉ាំ​អាហារ​ជប៉ុន​នៅ​ហាង​ម៉ារឹហ្គាមិអ៊ុដុង Marugame Udon ដែល​ជា​ហាង​អាហារ​ជប៉ុន​។ នៅ​ក្នុងហាង​នោះ​ មាន​អាហារ​ជប៉ុន​ដ៏ល្បី​​ពិសេស​នោះ​ គឺ​មីអ៊ុដុង ដែល​មាន​រសជាតិ​ឆ្ងាញ់​ស្រស់ប្រចាំ​តំបន់​សានុគិ​ទៀត រួម​ជាមួយ​នឹង​គ្រឿង​បំពង​ក្តៅ​ស្រួយ ឆ្ងាញ់​កប់ ហើយនិង​អាហារ​បែប​ជប៉ុនជាច្រើន​ទៀត​។ ស្ដាប់​ទៅ​ដូច​កំពុង​តែបាន​ញ៉ាំ​នៅ​ប្រទេស​ជប៉ុនអ៊ី​​ចឹង​។ តោះ បើ​ចឹង​ចង់​ញ៉ាំ​អាហារ​ជប៉ុន​នោះ​ កុំភ្លេច​ហាង​​ម៉ារឹហ្គាមិអ៊ុដុងណ៎ា!

ទីតាំងនៅ​លើ​ផ្លូវ​៦៣ សង្កាត់​បឹងកេងកង១​ ខណ្ឌ​ចំការមន​ ភ្នំ​ពេញ​។ ព័ត៌មាន​បន្ថែម​តាម​រយៈ facebook


ប្រភព៖ facebook ប្រែ​សម្រួល៖ chanvutha yin