បើស្រលាញ់​សត្វ​ព្រៃ​ កុំ​ភ្លេចចូលរួម​កម្មវិធី​ពិ​ព័រណ៍«អន្ទាក់»ទាំង​អស់គ្នា​ណា៎!

  • 2017-08-01 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ឌូ ពុធម៉ូលីតា​ដែល​ជា​ប្រធាន​ផ្នែក​រៀបចំ បាន​​​រួម​​សហការ នឹង​អង្គការ Wildlife Alliance ហើយ​បាន​បង្កើត​កម្ម​វិធី​ពិព័ណ៌ មួយ​ដែល​មាន​ឈ្មោះ​ថា អន្ទាក់ ។

កម្មវិធី​ពិ​ព័ណ៌ អន្ទាក់ នេះ​បាន​បង្កើត​ឡើង​មាន​គោល​បំណង​ចង់​បង្ហាញ​ដល់​មហាជន​ឲ្យបាន​យល់​ដឹង​អំពី​ការ​រស់​នៅ​របស់​ស្វត​ព្រៃ​ ការ​ថយ​ចុះ និង​ការ​ប្រឈម​មុខនឹង​ការ​​បាត់​បង​នៃ​សត្វ​ព្រៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​សារ​តែ​ការ​បរបាញ់​ និង​ការ​ដាក់​អន្ទាក់​ខុស​ច្បាប់​របស់​ព្រាន​ព្រៃ​។​​ ហើយ​ក្នុង​កម្មវិធី​នេះ​ទៀត​សោត ក៏​មាន​គោលបំណង​ចង់​ផ្សព្វផ្សាយ ដើម្បី​ចូលរួម​ក្នុ​ង​ការ​អភិរក្ស ​ការពារ​ និង​ប្រឆាំង​ការ​ជួញ​ដូរ​​សត្វព្រៃ ផង​ដែរ​។ នៅ​កម្មវិធី​នោះ មានការ​ដាក់​តាំង​បង្ហាញ​នូវ​ រួប​ភាព​ដែល​ព្រាន​ព្រៃ​បាន​ដាក់​អន្ទាក់​សត្វ​ជា​ច្រើន​ប្រភេទ រួម​បន្ថែម​នូវ​រូប​​សិល្បៈ​នៃ​ការ​តុប​តែង ខ្លួន​ដល់​ជន​ល្បី​១០​រូប​ ដែល​រូប​ពួក​គាត់​គឺ​ដូច​ជា​ជាប់​អន្ទាក់​ពិត​ៗ របស់​ព្រានព្រៃ​ដូច​ទៅ​នឹង​សត្វ​ព្រៃ​ទាំង​នោះ​ ដែល​បង្ហាញ​ពី​ការ​ឈឺ​ចាប់​ពិត​ៗ នៃ​សត្វ​ដែល​បាន​ជាប់​អន្ទាក់​នោះ​​ដើម្បី​បង្ហាញ​ដល់​អ្នក​ចូល​រួម​ទស្សនា​ ។

លើស​ពី​នេះ​ទៅ​ទៀត​ក៏​មាន​ ក៏មាន​ការបង្ហាញ​នូវ​ខ្សែ​ភាព​យន្ត​ខ្នាត​ខ្លី​ ហើយ​នឹង​មាន​ការ​សម្ដែង​សិល្បៈ ដែល​មាន​ការ​ចូល​រួម​ពី​តារា ល្បី​ៗ ទៀត​ផង​។

សម្រាប់​កម្មវិធី​នេះ​គឺ ប្រព្រឹត្តិ​ទៅជា​លើក​ទី​២ ម្ដង​ទៀត​​នៅ​ថ្ងៃ​ទី ០៣​ ខែ​សីហា​ឆ្នាំ​២០១៧​នេះ ផ្សារ​ទំនើប​ អ៊ីអន​ម៉ល ចាប់ពីម៉ោង​១២ ថ្ងៃ​ត្រង់​ដល់​យប់​ ហើយ​បើក​ឲ្យ​មហាជន​ចូល​រួម​ទស្សនា​​ដោយសេរី ផង​ដែរ​។ កុំ​ភ្លេច​ចូលរួម​ទាំង​អស់​គ្នា​ណា ដើម្បី​ជីវិត​សត្វព្រៃ នៃ​ប្រទេស​កម្ពុជា !!! ​​​​ ​​​


អត្ថបទ៖ chanvutha yin