ជិះឡានកម្សាន្តជាមួយគ្នាធ្វើឲ្យមិត្តកាន់តែស្និទ្ធស្នាល

  • 2017-08-08 02:35:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលយេីងទេីបតែរាប់អានមិត្តភក្តិថ្មី គឺតែងតែមានអារម្មណ៍ថា គួរធ្វេីអ្វីឲ្យប្រុងប្រយ័ត្នកុំឲ្យគេមានអារម្មណ៍មិនល្អជាមួយនឹងយើង។ បើចង់ឱ្យស្គាល់គ្នាកាន់តែស្និទ្ធស្នាល គឺយកល្អគួរធ្វេីដំណេីរកម្សាន្តជាមួយគ្នាជាក្រុមទៅ ព្រោះវាជាឱកាសឲ្យយល់ដឹងពីគ្នាកាន់តែច្រើន។

១. បើយកល្អនោះ គឺគួរធ្វើដំណើរដោយជិះឡានជុំគ្នាតែម្តង

មុនដំបូងនោះ​ វាដូចពិបាកបន្តិចហើយ ព្រោះថាគេជាមិត្តទើបតែស្គាល់មិនសូវដឹងចិត្ត ប៉ុន្តែនេះជាឱកាសដ៏ល្អបំផុតក្នុងការស្គាល់គ្នាកាន់តែច្បាស់ ព្រោះទីកន្លែងតូចចង្អៀតបង្កើតភាពស្និទ្ធស្នាលរវាងមនុស្ស បើប្រៀបធៀបទៅនឹងទីកន្លែងទូលាយ។

២. អ្នកអាចលេងហ្គេមក្នុងឡាន

លេងហ្គេមក្នុងឡានដូចជា Truth or Dare ជាដើម ដេីម្បីឲ្យបរិយាកាសមានភាពរស់រវើក ហើយបើកឱកាសឱ្យដឹងអំពីរឿង និងប្រវត្តិគ្នាទៅវិញទៅមក។ នេះហើយ វានឹងបន្ថយភាពខ្មាស់អៀនចំពោះគ្នា និងឲ្យអ្នកយល់ពីគ្នាផង។

៣. ច្រៀងនៅក្នុងឡាន

ប្រសិនបេីមានអ្នកចូលចិត្តច្រៀងម្នាក់នៅក្នុងឡាន គឺល្អណាស់ ព្រេាះនាំគ្នាច្រៀងបង្កេីតនូវបរិយាកាសសប្បាយសេីចកំប្លែង និងធ្វេីឲ្យមនុស្សមានភាពកាន់តែស្និទ្ធស្នាលជាងមុន៕


អត្ថបទ៖​kimteng Pech