«ល្បាប់»​ ភោជនីយដ្ឋាន​ដែល​មាន​បរិយាកាស​អស្ចារ្យ​​ជាមួយ​នឹង​ម្ហូប​ឆ្ងាញ់​ប្រចាំ​តំបន់​

  • 2017-08-09 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ស្វែង​រក​ភោជនីយដ្ឋាន​ដែល​មាន​បរិយាកាស​រំលឹក​ពី​អនុស្សាវរីយ៍​ចាស់ៗ ជាមួយ​នឹង​រសជាតិ​ម្ហូប​អាហារ​ប្រចាំ​តំបន់​ទៀត​នោះ​ គឺ​ពិតជា​ពិបាក​នឹង​រក​ណាស់​។ ប៉ុន្តែ​សម្រាប់​ភោជនីយដ្ឋានល្បាប់ គឺ​ជា​ភោជនីយដ្ឋានដែល​មាន​ការ​រចនា​បទ​យ៉ាង​មាន​ភាព​ច្នៃ​ប្រឌិត ខ្ពស់​​ បែប​ខ្មែរ​ ដែល​នៅ​ក្នុង​ហាង​​បាន​​បង្ហាញ​នូវ​ភាព​ដ៏​អស្ចារ្យ ​​​រំលឹក​ទៅ​កាន់​អនុស្សាវរីយ៍​​មួយ​កាល​ពី​កុមារ​ភាព ហើយ​និង​ម្ហូប​ប្រចាំ​តំបន់​ ពិសេស​អាហារ​តំបន់​​ទន្លេ​មេគង្គ។

ទទួលទាន​អាហារ​ថ្ងៃ​ត្រង់​ ជាមួយ​នឹង​មុខ​ម្ហូប​ដ៏​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ ហើយ​មាន​តម្លៃ​សមរម្យ​ ​ជាមួយ​នឹង​បរិយាកាស​ដ៏​អស្ចារ្យ​បំផុត​។​​​​​

ភោជនីយដ្ឋានល្បាប់​មាន​បម្រើ​ជា​អាហារ​ថ្ងៃ​ត្រង់ និង​អាហារ​ពេល​ល្ងាច ​ដែល​ចាប់​បើក​ពី​ម៉ោង​១១​ថ្ងៃ​ត្រង់ ដល់​ម៉ោង​១០​យប់ ។

​មាន​ទីតាំង៖ ​នៅ​ផ្ទះលេខ៨១E២​ ផ្លូវ​ព្រះមុនីវង្ស​ ខណ្ឌ​ដូនពេញ (ជាន់​ទី២ ខាងលើ Pharmacy De La Gare ជណ្ដើរ​នៅ​លើ​ផ្លូវ​ព្រះមុនីវង្ស​ ជាប់​និង​ Pharmacy De La Gare) ​​​

Labaab Restaurant


ប្រភព៖ facebook ប្រែ​សម្រួល៖ chanvutha yin