រឿង Anime បែបភ័យរន្ធត់ល្បីល្បាញ ស្គាល់គ្រប់គ្នានៅជប៉ុន

  • 2017-08-09 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះយេីងបកមកមេីលរឿងAnimeវិញម្តង។ គំនូរជីវចលAnimeរបស់ប្រទេសជប៉ុនគឺពេញនិយមខ្លាំង ណាស់ជាមួយនឹងក្មេងៗសូម្បីតែមនុស្សធំ។ សព្វថ្ងៃនេះផងដែរ វាមានភាពដុះដាលកាន់តែខ្លាំង។ដេាយហេតុនេះហេីយ សប្បាយដេីរនឹងណែនាំនូវរឿងAnimeប្រភេទបែបភ័យរន្ធត់ដែលល្បីពេញនិយម ជាខ្លាំងនៅក្នុងប្រទេសជប៉ុនក៏ដូចជាលេីពិភពលេាកផងដែរ។

១. Tokyo Ghoul

នៅក្នុងទីក្រុងTokyoមានបីសាចសីុមនុស្សហៅថាGoulដែលលាក់ខ្លួនក្នុងសង្គមមនុស្ស។អ្វីដែលគួរឱ្យ ខ្លាចនេាះគឺពួកវាមានសមត្ថភាពធ្វេីការក្លែងខ្លួនដូចជាមនុស្សអញ្ចឹង។សាច់រឿងនេះផ្តេាតទៅលេីក្មេងប្រុស ម្នាក់ឈ្មេាះKanekiដែលបានក្លាយខ្លួនពាក់កណ្តាលជាសត្វសម្លែកនេាះក្រេាយហេតុការណ៍មួយ។

២. Elfen Lied

នៅក្នុងរឿងនេាះមានប្រភេទមនុស្សចម្លែកហៅថាDicloniusដែលមានថាមពលពិសេសអាចបញ្ជាអ្វីនៅជុំ វិញខ្លួនដេាយមិនបាច់ប្រេីដៃ។ប្រភេទមនុស្សបែបនេាះត្រូវបានរដ្ឋាភិបាលយកទៅធ្វេីការពិសោធន៍ដេាយ សម្ងាត់និងឃោរឃៅ។រឿងនេះផ្តេាតទៅលេីនារីឈ្មេាះLucyដែលបានរត់គេចខ្លួនហេីយកំពុងត្រូវ រដ្ឋាភិបាលតាមចាប់។

៣. Parasyte

ថ្ងៃមួយមានសត្វប៉ារ៉ាសីុតក្រៅភពមកចុះផែនដីហេីយឈ្លានពានចូលក្នុងខួរក្បាលមនុស្សដេីម្បីគ្រប់គ្រងខ្លួន ប្រាណ។ រឿងនេះដែរផ្តេាតទៅលេីក្មេងវ័យជំទង់ម្នាក់ដែលសត្វប៉ារ៉ាសីុតនេាះចូលក្នុងដៃដោយអចេតនា ហេីយក្មេងនេាះត្រូវការពារខ្លួនពីសត្វប៉ារ៉ាសីុតដទៃទៀតដែលតាមសម្លាប់។

៤. Mirai Nikki (Future Diary)

រឿងនេះនិយាយអំពីមនុស្ស១២នាក់ដែលត្រូវសម្លាប់គ្នាដេីម្បីទទួលតំណែងជាព្រះថ្មីនៃពិភពលេាកដេាយ ប្រេីកំណត់ហេតុអនាគតរៀងៗខ្លួនជាអាវុធ។

៥. Attack on Titan

រឿងនេះនិយាយអំពីកាប្រយុទ្ធរវាងមនុស្សលេាកនិងយក្សសីុមនុស្សដែលលេចចេញមករយ:ពេលប៉ុន្មាន រយឆ្នាំមុន។ ដេីម្បីការពារមនុស្សលេាកជំនាន់ចុងក្រេាយពីពួកយក្សទាំងនេាះ ពួកគេបានសង់ជញ្ជាំងធំខ្ពស់ ជុំវិញភូមិហេីយរស់នៅដេាយគ្មានការឈ្លានពានយ៉ាងយូរអង្វែង រហូតដល់ថ្ងៃមួយដែលជញ្ជាំងនេាះ ត្រូវបានកម្ទេច។


អត្ថបទ៖ Kimteng Pech