Lub.d Hostel កន្លែង​ស្នាក់​នៅ​​ដ៏​អស្ចារ្យជាមួយ​​បទពិសោធន៍​ថ្មីនៃភាពស៉ីវិល័យ!

  • 2017-08-11 07:51:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្ត​​សៀម​រាប​ជា​ទឹក​ដី​​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេសចរជាតិ​ និង​អន្តរជាតិ​ជាច្រើន ​សឹង​តែ​ជុំវិញ​ពិភព​លោក​​មកកាន់​ទឹក​ដី​នេះ ហើយ​នៅ​ទីនោះ​ក៏​សម្បួរ​ទៅ​កន្លែង​ស្នាក់​​ជា​ច្រើន​ផង​ដែរ មាន​ទាំង​សណ្ឋាគារ​ ផ្ទះ​សំណាក់​ និង Hostel នានា ដែល​មាន​លក្ខណៈ​ខុស​ៗ​ពី​គ្នា​។ ​​​​​​តោះ​! ថ្ងៃនេះ ​សប្បាយ​ដើរ​នឹង​ណែ​នាំ​​ Hostel មួយ​ ដែល​មិន​ត្រឹម​តែ​ជា​កន្លែង​ស្នាក់​នៅ​ធម្មតា​ទេ ប៉ុន្តែ​ជា​ Hostel ដែល​អាច​ឲ្យ​យើ​ង​ទទួល​បាន​បទ​ពិសោធ​ថ្មី​នៅ​ទី​នោះ​ទៀត ​។

Lub.d Hostel ​ជា​កន្លែង​ស្នាក់​មួយ​ដែល​អស្ចារ្យទាំង​បរិយាកាស​ និង​ការ​រៀប​ចំ​ ដែលមាន​លក្ខណៈមួយ​​បង្ហាញ​អំពី​ប្រពៃ​ណី​ខ្មែរ ​​​គឺ​រចនា​បទ​តាម​របៀប​ភូមិ​អណ្ដែត​ទឹក​ដែល​នៅ​ក្នុង​តំបន់​កំពង់​ធ្លុក និង​បាន​បង្កប់​អត្ថន័យ​យ៉ាង​ខ្លាំង​នៅ​ក្នុង Lub.d Hostel ​មួយ​នេះ។ Hostel នេះមាន​ទាំង​ទី​ធ្លា​ដែល​អាច​ឲ្យ​យើង​សម្រាក​​លំហែ​អារម្មណ៍ អាន​សៀវភៅ កន្លែង​សម្រាប់​​ជជែក​កម្សាន្ត អាង​ហែល​ទឹក​ និង​មាន​កន្លែង​ញ៉ាំ​អាហារ​​បាន​ទៀត ។

Lub.d Hostel ​មាន​​បែក​ចែក​ការ​ស្នាក់​ជា​២​ប្រភេទ ដែល​យើង​អាច​ជ្រើស​រើស​បាន​ មាន​ដូច​ជា​​ Dorm និង​ប្រភេទ​បន្ទប់​ផ្ទាល់​ខ្លួន។

Lub.d Dorm ជា​ប្រភេទ​បន្ទប់​ដែល​​ស្នាក់​នៅ​រួម​គ្នា​ជាមួយ​នឹង​អ្នក​ដ៏​ទៃ ឬ​ជា​ក្រុម​ស្រី​ប្រុស​ក៏​បាន​​ ហើយ​​ក៏​មាន​បន្ទប់ ​Dorm សម្រាប់​មនុស្ស​ស្រី​សុទ្ធ​ ដែល​ជា​ប្រភេទគ្រែ២ជាន់ និង​អាច​ស្នាក់​បាន​១០​នាក់​ក្នុង​១​បន្ទប់។​ ​សម្រាប់​តម្លៃវិញ​ គឺ៩ដុល្លារសម្រាប់​មនុស្ស​ម្នាក់​។ ​ការ​រចនា​ក្នុង​បន្ទប់​​​​មាន​ភាព​ងាយ​ស្រួល​ សុវត្ថិ​ភាព​ខ្ពស់​ និង​ទាក់ទាញ​អារម្មណ៍​របស់​​អ្នក​ស្នាក់​នៅ​។

រីឯ Lub.d Private Room​ គឺជា​ប្រភេទបន្ទប់​សម្រាប់​អ្នក​ដែល​ចូល​ចិត្តភាព​ស្ងប់​ស្ងាត់​ផ្ទាល់​ខ្លួន ដែល​មាន​បរិយាកាស​ប្រៀប​ដូច​ជា​យើង​កំពុង​ស្នាក់​កន្លែង​មួយ​ដែល​មាន​​ផាសុកភាព និងមាន​អារម្មណ៍​ដូច​បន្ទប់​​ផ្ទាល់​ខ្លួន​។ បន្ទប់ឯកជន គឺល្អឥតខ្ចោះសម្រាប់អ្នកធ្វើដំណើរដែលរំពឹងថា នឹងមានបន្ទប់ដែលមានគុណភាពដ៏អស្ចារ្យជាមួយនឹងស្តង់ដាអន្តរជាតិ និងបទពិសោធការគេងដ៏ល្អឥតខ្ចោះ។ សម្រាប់​តម្លៃក៏សមរម្យ គឺ៣៩ដុល្លារក្នុង​មួយ​​​​​យប់។

ក្រៅ​ពី​ស្នាក់​នៅ​​ទី​នោះ​ ក៏​មាន​កន្លែង​ដែល​យើង​អាច​ធ្វើការ​បាន ​ដែល​គេ​ហៅ​ថា Co-Working Space រួម​ជា​មួយ​នឹង​ផាប់ ហាង​កាហ្វេជជែក​គ្នា​ដើម្បី​ផ្លាស់​ប្ដូរ​បទពិសោធន៍​។

​​

Lub.d Hostel មាន​ទី​តាំង​នៅ​លើផ្លូវ​៧​មករា​ ភូមិ​វត្ត​បូណ៌​ សង្កាត់​សាលា​កំរើក ក្រុង​សៀម​រាប​ (ជាប់​នឹង​ការ៉ាស់​សាំង Total)​

​ទំនាក់​ទំនង​តាម​លេខទូរស័ព្ទ៖ ០១២ ៤៧៧ ១៧៧

E-mail:contact.seimreap@lupd.com


អត្ថបទ៖ chanvutha yin