វិធី​៥​​យ៉ាង​ដែល​អាច​ជួយ​ខួរ​ក្បាល​របស់​អ្នក​ដើម្បី​រក្សា​ភាព​វិជ្ជមាន

  • 2017-08-13 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពេលខ្លះ​ការ​ងារ​ឬ​ក៏​ការសិក្សា​មួយ​ចំនួន​​បាន​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​ប៉ះ​ទង្គិច​​ដែល​ពេល​ខ្លះ​ធ្វើ​ឲ្យ​អ្នក​មិន​អាច​គ្រប់​គ្រង​អារម្មណ៍​បាន​ល្អ​មិន​ថា​អ្នក​ព្យាយាម​រក្សា​ការ​គិត​​វិជ្ជមាន​នៅ​ពេល​ដែល​មាន​បញ្ហា​អ្វី​មួយ​កំពុង​កើត​ឡើង​ ឬ​ក៏​មិន​អាច​តាំង​អារម្មណ៍​ឲ្យ​ស្ងប់​បាន​។​​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​មាន​លំហាត់​ដែល​អាច​ជួយ​អ្នក​ក្នុង​ការ​បណ្ដុះ​បណ្ដាល​ខួរ​ក្បាល​របស់​អ្នក​ឱ្យ​មាន​ភាព​វិជ្ជមាន​សូម្បី​តែ​ក្នុង​ស្ថាន​ភាព​ពិបាក​បំផុត​ក៏​ដោយ។​ តោះ​ ទៅ​តាម​ដាន​ថា​តើ​មាន​លំហាត់​យ៉ាង​ខ្លះ​ទៅ ៖

១. ព្យាយាម​រក​អ្វី​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​សប្បាយ​

រាល់​ព្រឹក​បន្ទាប់​ពី​អ្នក​ក្រោក​ឡើង​សូម​សរសេរ​យ៉ាង​ហោច​ណាស់​នូវ​រឿង​បី​យ៉ាង​នៅ​ក្នុង​បញ្ជី​ដែល​អាច​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​មាន​សេរីភាព​ក្នុង​ការ​បញ្ចូល​នូវ​អ្វី​ដែល​អ្នក​ចង់​ដូច​ជា​គ្រួសារ​អ្នក, ថ្ងៃ​រះ​ឬ​អ្វី​ដែល​ធ្វើ​អោយ​អ្នក​សប្បាយ​ចិត្ត។ ប្រសិន​បើ​អ្នក​យក​ចិត្ត​ទុក​ដាក់​លើ​ភាព​រីករាយ​ដែល​ គិត​នោះ​វា​នឹង​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​រក្សា​ភាព​វិជ្ជមាន។

២.​បន្ត​សកម្មភាព​អ្វី​ដែល​អ្នក​បាន​គ្រោង​ កុំ​គិត​ទៅ​លើ​អ្វី​ដែល​បាន​កើត​ឡើង​កន្លង ទៅ​ហើយ​​។

៣. សម្រាក​ ញ៉ាំ​អាហារ​នឹ​ង​គេ​ឲ្យ​បាន​គ្រប់​គ្រាន់។

ការ​សម្រាក​ និង​ ញ៉ាំ​អាហារ​ ឲ្យបាន​គ្រប់​គ្រាន់​ក៏​អាច​ជួយ​ឲ្យ​សុខភាព​ផ្លូវ​ចិត្ត​និង​អារម្មណ៍​ បាន​ល្អ ​ដែរ។​​ ប្រសិន​បើ​អ្នក​ខក​ខាន​មិន​បាន​ញ៉ាំ​​ឬ​គេង​ មិន​គ្រប់​គ្រាន់​ ភាព​តាង​តឹង​ នឹង​កើន​ឡើង​នៅ​ក្នុង​ខួរ​ក្បាល​អ្នក។

៤.ជួយ​អ្នក​ដទៃ

ការ​ជួយ​អ្នក​ដទៃ​ឱ្យ​មាន​ភាព​វិជ្ជមាន​ក៏​អាច​ផ្ដល់​អត្ថប្រយោជន៍​ដល់​អ្នក​ផង​ដែរ។ ដូច​គ្នា​នឹង​យើង​ដែរ​​​នៅ​ពេល​ដែល​មាន​បញ្ហា​អ្វី​ត្រូវ​ការ​ អ្នក​ដែល​​នៅ​ក្បែរ​យើង​ ផ្ដល់​កម្លាំង​នឹង​ការ​គិត​ដ៏​ល្អ​​ដើម្បី​ឲ្យ ​អារម្មណ៍​ធូរ​ស្រាល។

៥.ធ្វើ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​

ការ​ធ្វើ​អ្វី​ដែល​អ្នក​ស្រលាញ់​គឺ​ជា​រឿង​ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​រក្សា​ភាព​វិជ្ជមាន​ជា​រៀង​រាល់​ថ្ងៃ។ ប្រសិន​បើ​ការងារ​ឬ​ចំណង់ ចំណូល​ចិត្ត​របស់​អ្នក​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ថា​មាន​កំហុស​ ឬ​លើសពី​អ្វីដែ​ល​អារម្មណ៍​របស់​អ្នកទទួល​យក​មិន​​បាន​​ហើយ នោះ​ វា​ជា​ពេល​វេលា​អ្នក​ផ្លាស់​ប្ដូរ​​រក​អ្វី​ថ្មី​​ដើម្បី​កុំ​ឲ្យ​ភាព​វិជ្ជមាន​អ្នក​បាត់​បង់។​​​​​


ប្រភព៖ usefulgen ប្រែ​សម្រួល៖ chanvutha yin