គួរ​ធ្វើ​អ្វី​ ហើយ​គួរ​ទៅ​ណា​ខ្លះ​បើ​ទំនេរ​​ពេញមួយ​ថ្ងៃ​នោះ​?

  • 2017-08-20 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ខ្លះ​ អ្នក​គ្មាន​គម្រោង​ថា​នឹង​ទៅ​ដើរលេងនៅ​ទីណា​ឆ្ងាយ​ពី​ផ្ទះ​ ឬ​ក៏​ចង់​រក​កន្លែង​ណា​ដែល​មិន​អាច​ឲ្យ​អ្នក​អផ្សុក​នៅ​ពេល​ថ្ងៃ​ឈប់សម្រាក​។ តើ​កន្លែង​ណា​ខ្លះ​ដែល​សាក​សម​សម្រាក​នោះ​? តោះ! ​ថ្ងៃ​នេះ ​សប្បាយ​ដើរ​នឹង​ណែនាំ​កន្លែង​ និងអ្វីដែលគួរធ្វើ​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​៖

១.​ មើល​ថ្ងៃ​រះ​នៅ​មុខ​ព្រះបរមរាជវាំង

អាកាស​ធាតុ​ស្រស់​ស្រាយ​ណាស់​​នៅ​ពេល​ព្រលឹម​​។ យើង​អាច​ដើរ​ហាត់​ប្រាណ​លំហែ​កាយក៏​បាន។

២. ញ៉ាំ​អាហារ​ឆ្ងាញ់​ៗ​នៅ​ក្នុង​ផ្សារ​ថ្មី​

​​ច្បាស់​ជា​ឡើង​ទម្ងន់​​ទៀត​ហើយ​ ព្រោះ​ថា​នៅ​ក្នុង​ផ្សារ​ថ្មី​នោះ​ គឺ​មាន​អាហារ​ឆ្ងាញ់​ៗ គ្រប​់មុខ​តែម្ដង​។

៣. ទៅ​មើល​កុន​ជា​មួយ​មិត្តភ័ក្រ្ត

ពេល​ខ្លះ ​យើង​រវល់​តែ​ធ្វើ​ការ​គ្មាន​ពេល​សម្រាប់​លំហែ​​កាយ​ដើរ​មើល​កុន​ជាមួយ​មិត្តភ័ក្រ្ត។ ដល់​ពេល​ដែល​ទំនេរ ​គួរតែ​ណាត់​គ្នា​ទៅ​ហើយ​។

៤. ដើរ​ផ្សារ​ទិញ​ឥវ៉ាន់​

ពិសេស​មនុស្ស​ស្រី​ហ្នឹង​ហើយ។​ ការ​ដើរ​ផ្សារ​ទិញ​ជា​ចំណង់​ចំណូល​ចិត្ត​ពិសេស​​ ទោះឲ្យ​ដើរ​ដល់​ដាច់​ជើង​ក៏​មិន​ត្អូញ​ថា​ហត់​ដែរ​។

​​​


អត្ថបទ៖ chanvutha yin