ល្ងាច​ថ្ងៃ​សុក្រ​ចុង​សប្ដាហ៍​ ចង់ទៅណាដែរ​? សាក​ទៅ​ Bar ទាំង​៥​នេះលមើល

  • 2017-08-18 09:37:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្ងាច​ថ្ងៃ​សុក្រ​ចុង​សប្ដាហ៍​ គ្រប់​គ្នា​តែង​តែ​ចង់​រក​កន្លែង​ដែល​អង្គុយ​ ញ៉ាំ​អី​ ផឹក​ជុំគ្នា​ជាមួយ​មិត្តភ័ក្រ្ត ​ដៃ​គូ​ស្នេហ៍​ ឬ​ក៏​ជាមួយ​នឹង​គ្រួសារ។ អង្គុយ​ញ៉ាំ​អាហារ​លក្ខណៈហាយ​ក្លាស្ស​ មើល​ទេសភាព​ដ៏​ស្រស់​ត្រកាលនៃ​ទី​ក្រុង​ភ្នំពេញ​ ស្ដាប់​ចម្រៀង​ដ៏​ពីរោះ​ហើយ​មាន​ស្រា​កំដរ​ទៀត។ បរិយាកាស​នេះ​ប្រាកដ​ជា​ចំណង់ចំណូល​ចិត្ត​អ្នក​ហើយ​មែន​ទេ? តោះ​ ថ្ងៃ​នេះនាំគ្នា​ទៅ​រក​កន្លែង​ដែល​រ៉ូមេទិច​ទាំង​នោះ​ ជាមួយ​នឹង​សប្បាយ​ដើរ​ទាំង​អស់​គ្នា៖

១.​ G.Star Lounge

មាន​អាហារ​ឆ្ងាញ់ៗ​ សម្បូរ​បែប​ រួម​នឹង​បរិយាកាស​រៀបចំឡើង​ទាក់ទាញ​ ហើយ​មាន​ស្រា​ក្រឡុក​គ្រប់​ប្រភេទ​ទៀត។ ​

អាសយដ្ឋាន​៖ ផ្ទះ​លេខ​ B43-B46 La Seine កោះ​ពេជ្រ

បើក​ពី​ម៉ោង​៤ល្ងាច ​ដល់​ម៉ោង​១២​យប់​​

ទំនាក់ទំនង៖ ០៩២ ៥៥៥ ៣៣៥ / ០៩៣ ៦៦៦ ០៣៦

២. Cloud បារ

ជាហាង​លក់​ភេសជ្ជៈ​ ​ស្រាក្រឡុក​ ហើយ​និង​មាន​ការ​រៀបចំ​ប្លែក​ មាន​ពន្លឺ ភ្លើង​ព្រឺង​ៗ​។ ហើយនៅទីនោះ តែង​តែ​មាន​រៀប​ចំកម្ម​វិធី​កម្សាន្ត​នា​នាទៀត។

​អាសយដ្ឋាន៖​ #៣២​Eo ផ្លូវ​លេខ​៩​ សង្កាត់​ទន្លេ​បាសាក់​

ទូរស័ព្ទ៖​ ០៨៩​ ៤៦៧​ ៣៤៥​

Facebook: CloudCambodia

៣. Cloud 9 Sky Bar

ចង់​រត់​គេច​ពី​បរិយាកាស​ថ្លង់​អួរ​អាប់​ទាំង​ពី​ព្រឹក​ដល់​ល្ងាច​ ហើយសាក​ទៅ​អង្គុយ​នៅ​លើ​ Cloud 9 Sky Bar ខ្ពស់​ផុត​ពី​ភាព​អ៊ូរ​អរ​ អាកាស​ធាតុ​ត្រជាក់​ស្រួល​ ជាមួយ​នឹង​ទេសភា​ព​ភ្លើង​ពណ៌របស់​អ្នក​ទី​ក្រុង​ទៀត​។

អាសយដ្ឋាន៖ #៦៨​ ផ្លូវ១៣៦ សង្កាត់​ផ្សារ​កណ្ដាល​១

ចាប់​បើក​ពី​ម៉ោង​៥​ល្ងាច​ទៅ​

លេខទូរស័ព្ទ​៖ ០២៣​ ៩៦១ ៨៨៨

៤. Skyard Lounge

Skyard Lounge ​ពិត​ជា​កន្លែង​ដ៏​អស្ចារ្យ​សម្រាប់​​គូស្នេហ៍​ ឬ​ក៏​អ្នក​ដែល​ចូល​ចិត្ត​កន្លែង​ដែល​ភាព​ស្ងប់​ស្ងាត់​ ទេសភាព​ស្អាត ​បរិយាកាស​ខ្យល់​បរិសុទ្ធ​ល្អ​ មាន​អាង​ហែល​ទឹក​ អាច​មើល​ឃើញ​ភាព​ឆើតឆាយ​ភ្លើង​ពណ៌​នៃ​ទីក្រុង​នា​ពេល​យប់​ពី​លើ​ដំបូល​អាគារ។​

អាសយដ្ឋាន៖ Balconitel Boutique Hotel ជាន់​ទី​៨ ផ្លូវ២៧៨ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​ចំការមន ក្រោយ​អគារ៤២ជាន់​ពេទ្យ​ចិន។

ទូរស័ព្ទ​​៖ ០២៣​ ៦២៧៨ ២៧៨ / ​០២៣ ៧២៧ ២៧៨

៥. ​The Palm Boutique Skybar

មានទីតាំង​ស្ថិត​នៅ​ខាង​លើ​សណ្ឋាគារ The Palm Boutique ដែល​មាន​ការ​រៀប​ចំ​យ៉ាង​ល្អប្រណិត ​ជាមូយ​នឹង​អាហារ​ដ៏មាន​រស​ជាតិ​ទៀត​នោះ សម្រាប់​ល្ងាច​ចុង​សប្ដាហ៍យ៉ាង​រ៉ូមេទិច​។ ​​

អាសយដ្ឋាន៖ ផ្ទះលេខ២៧០ តាមផ្លូវ៦៣ ត្រសក់​ផ្អែម សង្កាត់​ទន្លេបាសាក់​ ខណ្ឌ​ចំការមន ​(ខាងក្រោយទូតវៀតណាម)

ទូរស័ព្ទ៖ ០២៣ ២២៦ ៩៩៩​ / ០១១ ៨៥៥ ៩០១


អត្ថបទ៖ chanvutha yin