តោះ​ ទៅ​សាក​រស​ជាតិ​កាហ្វេភូមិ​ម្ដង​!

  • 2017-08-20 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​ឃើញ​ហាង​កាហ្វេ​ជា​ច្រើន​គេ បើក​មាន​លក្ខណ​ជា​ក្នុង​ហាង​មាន​ម៉ាស៊ីន​ត្រជាក់​ ប៉ុន្តែ​មក​សាក​នៅ​ហាង​ភូមិ​កាហ្វេ​នេះ​ម្ដង​អ្នក​នឹង​មាន​អារម្មណ៍​ថា​ប្លែក​ ព្រោះ​ហាង​នោះ​ បើក​ជា​លក្ខណៈ​តៀម​មួយ​ ដែល​បើក​​ដួច​ជា​នៅ​តាម​ស្រុក​ភូមិ ដែល​យក​មក​បើក​នៅ​តាម​បណ្ដោយ​ផ្លូវ​ក្នុង​ទី​ក្រុង​ទៅ​វិញ​​​​។ ភូមិ​កាហ្វេ មាន​ការ​រចនា​យ៉ាង​ល្អ​ហើយ​ងាយ​ស្រួល​សម្រាប់​អតិថិជន​ទៀត សម្រាប់​អ្នក​ខ្ចប់​ ឬក៏​ទី​អង្គុយ​ផឹក​កាហ្វេ​លំហែ​អារម្មណ៍​នៅ​ទី​នោះ។ រាល់​ភេសជ្ជៈ ឬ កាហ្វេ​នៅ​ទី​នោះ​មាន​តម្លៃ​សមរម្យ​គឺ​ចាប់​ពី​ ៦៥០០ ៛ (១.៦០​$) ។​ បើ​ទំនេរ​អាច​ទៅ​អង្គុយ​ញ៉ាំ​កាហ្វេ លក្ខណ​តាម​ផ្លូវ​ ដែល​ជា​​ហាង​តៀម​ ។ ហើយ​ការ​រចនា​របស់​​ភូមិ​កាហ្វេ គឺ​យក​ដើម​ត្នោត​មក​ធ្វើ​តុ​ដាក់​ម៉ាស៊ីន​ឆុង​កាហ្វេ ការ​ធ្វើ​បែប​នេះ​ ម្ចាស់​ហាង​គឺ​ចង់​រក្សា​នូវ ដើម​ត្នោត​របស់​ខ្មែរ​យើង​ ។ តោះ​ បើ​ទំនេរ​កុំ​ភ្លេច​ទៅ​សាក​ភ្លក់​កាហ្វេ​ភូមិ​ទាំង​អស់​គ្នា​។

មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​បាស្ទ័រ​ ​៥១​ ឬ​តាម​លេខ​ទូរស័ព្ទ ​098 721 117 ​​​


អត្ថបទ៖ chanvutha yin