រន្ធត់​ម្តង​ទៀត​ជាមួយ​ការ​ចាក់​បញ្ចាំង​សា​ឡើង​វិញ​រឿង​ «Thongsuk 13»

  • 2017-08-22 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ជា​រៀង​រាល់​សប្ដាហ៍​នៅថ្ងៃ​ពុធចាប់ពី​ឥឡូវ​នេះ​​​​​​ នឹង​មាន​ការ​ចាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត​ល្បី​ចាស់​ៗ​សាឡើង​វិញ​ សម្រាប់​ការ​ខក​ខាន​មិន​បាន​មើល​រឿង​ល្បី​ៗ​កាល​ពី​ឆ្នាំ​ទៅ​ណា​មួយ​។​ នៅ​ថ្ងៃ​ពុធ​ ខែ​សីហា​ ឆ្នាំ​២០១៧​នេះ​ដែរ​នឹង​មាន​ការ​ចាក់​បញ្ចាំង​រឿង​ «Thongsuk 13» តែ​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ ដើម្បី​បំពេញ​តម្រូវ​ការ​ដល់​អ្នក​ដែល​ចូល​ចិត្ត​ទស្សនា​ខ្សែ​ភាពយន្ត​បែប​រន្ធត់​ព្រឺព្រួច​។​

រឿង «Thongsuk 13» និយាយ​ពី​ក្រុម​ក្មេង​មួយ​ក្រុម​ដែល​ឈាម​រាវ​មិន​ជឿ​លើ​រឿង​ព្រលឹង​ខ្មោច​កាច​សាហាវ​​ ដោយ​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​ដ៏​ដាច់​ស្រយាល​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​អាថ៌​កំបាំង​ និង​មាន​ការ​ហាម​ឃាត់​ពី​អ្នក​ដទៃ​។ ដោយ​សារ​ភាព​ចង់​ដឹង​ និង​មិន​ជឿ​ទៅ​លើ​រឿង​អស់​ទាំង​នោះ​ ពួក​គេ​បាន​ស្នាក់​អាស្រ័យ​នៅ​លើ​កោះ​នោះ​ដែល​មាន​រឿង​ដ៏​គួរ​ឲ្យ​ខ្លាច​បាន​កើត​ឡើង​ចំពោះ​ពួក​គេ។​

តើ​​វាសនា​ពួកគាត់​នឹង​ទៅ​ជា​យ៉ាង​ណា​? សូម​កុំ​ភ្លេច​ទៅ​ទស្សនា​រឿង ​«Thongsuk 13» នេះ​ ដែល​ចាក់​បញ្ចាំង​សា​ឡើង​វិញ​នៅ​រោង​ភាព​យន្ត​ Major Cineplex តែ​មួយ​គត់​នៅ​ថ្ងៃ​ស្អែក​នេះ​។


អត្ថបទ៖ Nita