កម្មវិធី​ «ជិះ​កង់​ដើម្បី​ការ​អាន​» បាន​ជិះ​ដើរ​កម្សាន្ត ​ហើយ​អាច​ជួយ​សង្គម​បាន​ទៀត​!

  • 2017-08-25 07:44:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជិះ​កង់​ដើម្បី​ការ​អាន​ ជា​កម្ម​វិធី​ដំណើរកម្សាន្ត​ជិះ​កង់​រៃអង្គាស​ប្រាក់​ដើម្បី​ដើម្បី​ជួយ​ដល់​ក្មេង​ៗ ដែល​សិក្សា​នៅ​បឋមសិក្សា​ចំនួន៤ ដែលស្ថិត​នៅ​ក្នុង​​ខេត្ត​សៀមរាប។ ហើយ​សម្រាប់​កម្ម​វិធី​នេះ​ ​យើ​ង​នឹង​ជិះ​កង់​ទៅ​តាម​សាលា​ ដោយ​យក​នូវ​ជា​សៀវភៅ​ទៅ​ចែក​ដល់​ក្មេង​ៗ ហើយ​នឹង​មាន​​ជា​បទ​បង្ហាញ​ដល់​ក្មេង​ពី​សារប្រយោជន៍​នៃ​ការ​អានសៀវភៅ​ ហើយ​​ជំរុញ​ឲ្យ​ក្មេង​ៗ​បណ្ដុះ​ទម្លាប់​នៃ​ការ​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន​ ក៏ដូចជា​មាន​ការ​ទស្សនាកសិដ្ឋានបន្លែ ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​រួម​គ្នា​ ហើយ​ក៏​ការ​លេង​ហ្គេម​ជា​ក្រុម ​និង​សកម្មភាព​សប្បាយ​ជា​ច្រើន​ទៀត​។

សម្រាប់​ការ​ចូល​រួម​នេះ​មាន​ប្រយោជន៍​ណាស់​ដែល​ជួយ​ដល់​សង្គម​ ជា​ពិសេស​ក្មេង​នៅ​តាម​សាលា​រៀន​ ដែល​​ពង្រឹង​សមត្ថភាព​ និង​​ទម្លាប់​ការ​អាន​របស់​ក្មេង​ឡើង​វិញ​ ដោយ​ថវិកា​​របស់​អ្នក​ចូល​រួម​នេះ​ យកទៅទិញ​ជា​សៀវភៅសម្រាប់​ឧបត្ថម្ភ​។ ​ ហើយ​កម្មវិធី​ជិះ​កង់​ដើម្បី​ការ​អាននឹង​ធ្វើ​ឡើង​រយៈ​ពេញ​១​ថ្ងៃ នៅ​ថ្ងៃ​អាទិត្យ​ ទី​៣ ខែ​កញ្ញា​នេះ​ ដែល​ការ​ចុះ​ចូលរួម​មាន​តម្លៃ​១០ដុល្លារ ហើយ​នឹង​ទទួល​បាន​នូវ​អាវ​យឺត​១ កង់​សម្រាប់​ជិះ ទឹក​ អាហារ​សម្រន់ និង​អាហារ​ថ្ងៃ​ត្រង់​។

សម្រាប់​កម្ម​វិធី​នេះ​ គឺ​ធ្វើ​នៅ​ក្នុង​ខេត្ត​សៀមរាប​

សម្រាប់​ទូរស័ព្ទ​ទំនាក់ទំនង៖ ០៨៦ ៣៤៥ ៥៣៧ / ០១២ ៣២៩ ៣១២

សូម​ចុះ​ចួល​ទៅ​កាន់ Link នេះ​ដើម្បី​ចុះឈ្មោះ​៖ https://docs.google.com/forms/d/e/1FAIpQLSfRiUIgb8zd8UwXUB1JjRpwwwOjgYroNfH5YycdYq0--kxDzQ/viewform


អត្ថបទ៖ chanvutha yin