«Net I Die»​ ខ្មោច​អន​ឡាញ​លង​មិន​សំចៃ​ដៃ​

  • 2017-08-30 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វ​ថ្ងៃ​នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កាន់​តែ​រីក​ដុះ​ដាល​ខ្លាំង​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ទាំង​ចាស់​ទាំង​ក្មេង​ឈ្លក់​វង្វេង​នឹង​ការ​លេង​ទូរស័ព្ទ​​គ្រប់​ពេល​គ្រប់​ទី​កន្លែង​ ជួន​កាល​លែង​នឹក​បាយ​នឹក​ទឹក​ក៏​មាន​ដែរ​។ ​ទន្ទឹម​នឹង​នេះ​ខ្សែ​ភាព​យន្ត​រឿង​ «Net I Die»​ ខ្មោច​អន​ឡាញ បាន​ផលិត​ឡើង​ដោយ​ឆ្លុះ​បញ្ចាំង​ពី​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​សម័យ​ថ្មី​នេះ​ដែល​ចូល​ចិត្ត​លេង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដូច​ជា​ការ​ Live វីដេអូ​ជាដើម​។​

«Net I Die» តាម​ពិត​បាន​មក​ពី​ពាក្យ​ Net Idol អាច​និយាយ​បាន​ថា​ជា​តារា​ល្បី​ៗ​លើ​បណ្តាញ​ហ្វេសប៊ុក​ហើយ​មាន​មិត្ត​ភក្តិ​ច្រើន​នៅ​ក្នុង​នោះ​ដែល​ Follow ពួក​គាត់​។ ​ក្រោយ​មក​ក៏​មាន​ក្រុម​ហ៊ុន​លក់​ផលិតផល​ក្រែម​លក់​មុខ​បាន​ទាក់​ទង​កញ្ញា​ម្នាក់​ដែល​ជា​តារា​ Net Idol នោះ​ដើម្បី ​Live វីដេអូ​ផ្សព្វផ្សាយ​ពី​ក្រែម​លាប​មុខ​របស់​ពួក​គេ​។​

ដោយ​សារ​ក្រែម​លាប​មុខ​នោះ​បាន​ធ្វើ​ឲ្យ​ខូច​មុខ​របស់​តារា​ Net Idol មួយ​នោះ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ដែល​ជា​ការ​ Live វីដេអូ​ចុង​ក្រោយ​របស់​គាត់​គឺ​គាត់​បាន​ចង​ក​សម្លាប់​ខ្លួន​តែ​ម្តង​។​ វា​បាន​ក្លាយ​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​ដោយ​សារ​វី​ដេអូ​ចុង​ក្រោយ​នោះ​មាន​ Tag ឈ្មោះ​មនុស្ស​ពីរ​បី​នាក់​ទៀត​ដោយ​មិន​ដឹង​ថា​មាន​ទំនាក់​ទំនង​អី​ជា​មួយ​នឹង​ Net Idol ដែល​បាន​ស្លាប​នោះ​ទេ តែ​អ្នក​ដែល​មាន​ឈ្មោះ​នៅ​លើ​នោះ​បាន​ស្លាប់​ម្តង​ម្នាក់​ៗ​ដោយ​មិន​មាន​មូលហេតុ​ច្បាស់​លាស់​។

ចង់​ដឹង​ពី​មូល​ហេតុ​ជាក់​លាក់​ដែល​បណ្តាល​ឲ្យ​ Net Idol ម្នាក់​នេះ​និង​អ្នក​ដែល​មាន​ឈ្មោះ​នៅ​លើ​វីដេអូ​ទាំង​អស់​នោះ​ស្លាប់​ សូម​កុំ​ភ្លេច​ទៅ​ទស្សនា​ខ្សែភាពយន្ត​ «Net I Die»​ ខ្មោច​អន​ឡាញ ដែល​មាន​ចាក់​បញ្ចាំង​នៅ​គ្រប់​រោង​ភាពយន្ត​ចាប់​ពី​ថ្ងៃ​ទី​៣១​ខែ​សីហា​ឆ្នាំ​២០១៧​នេះ​តទៅ​កុំ​ខក​ខាន​។​​​​​​​


អត្ថបទ៖ Nita