ខ្សែភាពយន្ត​៣ធំៗនឹង​បង្ហាញខ្លូនក្នុងកម្មវិធី 4Dx Film Festival

  • 2017-09-04 08:11:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នកដែល​​ធ្លាប់​តែ​ទៅ​មើល​កុន​ជា​លក្ខណៈ​ប្រភេទ 2D ឬ​ជា​3D គួរ​តែសាកល្បងមើលកុនលក្ខណៈ 4Dx ម្ដង​ហើយ ព្រោះ​នៅ​ក្នុង​កម្មវិធី​ 4Dx Film Festival ដែល​ប្រារព្ធចាប់​ពី​ថ្ងៃ​ទី​៥​រហូតដល់​ថ្ងៃ​ទី​៧​ខែកញ្ញាខាង​មុខ​នេះ​នឹង​ផ្តល់​ជូននូវ​តម្លៃ​សំបុត្រ​កុន​ 4Dx ក្នុង​តម្លៃ​ដ៏​ពិសេស​ត្រឹម​តែ​៧ដុល្លារ​ប៉ុណ្ណោះសម្រាប់​៣​រឿង​ធំ​ដែល​នឹង​ចាក់​បញ្ចាំងសារ​ឡ់ើង​វិញ​ខាង​ក្រោម​នេះ។​

ទី​១៖ រឿង​ XXX: Return of Xander Cage

ទី​២៖ រឿង​​ Monster Trucks

និង​ទី​៣៖ រឿង​ Jurassic World

ការ​ចាក់​បញ្ចាំង​សារឡើង​វិញ​របស់​ខ្សែភាពយន្តទាំង​៣​ខាង​លើ​នេះ​ដោយ​សារ​តែ​វា​ជា​ប្រភេទ​រឿង​ 4Dx ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​ពី​ទស្សនិកជន​ ទើប​រោង​ភាពយន្ត​ Major Cineplex បាន​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន Sabay MVP បាន​ចម្រាញ់​យក​ខ្សែភាពយន្ត​ដែល​មាន​ប្រជាប្រិយភាព​នេះ​មក​ចាក់​បញ្ចាំង​ក្នុង​កម្មវីធី 4Dx Film Festival ម្តង​ទៀត។

តោះ​ ទៅ​សាក​ទទួល​យកបទ​ពិសោធន៍​ថ្មី​ជាមួយ​នឹង​ការ​ទស្សនា​បែប​ 4Dx ចូល​ទៅ​ក្នុង​ភាព​យន្ត​ពិតៗ ជាមួយ​នឹង​​អារម្មណ៍​អស្ចារ្យ​និងជា​ខ្សែភាពតន្តដ៏​ល្អម្ដង​ទៀត​កុំខកខានឲ្យសោះ។ កុំឲ្យ​ឱកាស​នេះ​កន្លង​ផុត​ទៅ​ណា​ មាន​រយៈពេល​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ​នៅ​រោងភាពយន្ត​ Major Cineplex ! ​​​​​​​​​​


អត្ថបទ៖ chanvutha yin